កាសែត​បារាំង៖ “Man Utd ប្រជែង Arsenal តាម​យក​ខ្សែ​ការពារ​ស្តាំ​របស់ PSG”

យោង​តាម​សារព័ត៌មាន France Footaball បាន​ចុះ​ផ្សាយ​ថា​បណ្តា​ក្លឹប​យក្ស​ជា​ច្រើន​មាន​តាំង​ពី Manchester United, Juventus, Napoli និង Arsenal ហាក់​កំពុង​ប្រជែង​តតាំង​គ្នា​លើ​ទីផ្សារ​ដោះដូរ ​ក្រោយ​ម្នាក់ៗ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ខ្សែ​ការពារ​ស្តាំ Thomas Meunier។

កីឡាករ​បែលហ្សិក​រូប​នេះ​រំពឹង​នឹង​ចាកចេញ​ពី​ក្លឹប PSG ​ក្រោយ​ចាយ​ពេល ៣ រដូវ​កាល។ ក្លឹប​សេដ្ឋី​បារាំង​បាន​កំណត់​តម្លៃ Meunier ​ថ្លៃ​ប្រមាណ ២៦,៥ លាន​ផោន។ លទ្ធផល​ជាក់ស្តែង​ដំបូង​ឡើយ​កីឡាករ​វ័យ ២៧ ឆ្នាំ​បាក់​ខ្លាំង​ចង់​ទៅ​ចូលរួម​នៅ Arsenal ប៉ុន្តែ​ក្រោយ​បាត់បង់​ឱកាស​លេង UCL រដូវ​កាល​ក្រោយ ការ​ពិចារណា​អាច​នឹង​ត្រូវ​ធ្វើ​ឡើង​សារ​ជា​ថ្មី។

រំឭក​ថា Meunier ​បាន​បង្ហាញ​ខ្លួន ២២ លើក​នៅ Ligue 1 រដូវ​កាល ២០១៨/១៩ រក​បាន ៣ គ្រាប់ និង​មួយ​គ្រាប់​ដ៏​ពិសេស​ថែម​ទៀត​នៅ UCL ​ក្រោយ​លេង​បាន ៥ ប្រកួត។ ប្រភព៖ TalkSport | 9SportPro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT