ប្រធាន​ក្លឹប Liverpool ៖ Klopp ​អាច​នៅ Liverpool ​តាម​ចិត្ត​ដែល​ចង់​នៅ​

លោក Tom Werner ​ប្រធាន​ក្លឹប Liverpool ​បាន​បញ្ជាក់​ថា​អ្នក​ចាត់ការ Jurgen Klopp ​អាច​ដឹក​នាំ​ក្រុម​នេះ​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប្រសិន​បើ​លោក​ចង់​ដឹក​នាំ​បន្ដ។

លោក Klopp ​កំពុង​ដឹក​នាំ​ក្រុម Liverpool ​បាន​យ៉ាង​ល្អ ដោយ​លេង​នៅ​លីគ​អង់គ្លេស​បាន​លេខ​២ ​ចាញ់​ពិន្ទុ​ក្រុម​ជើង​ឯក Man City ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។ ខណៈ​ដែល​នៅ​ពាន​រង្វាន់ UEFA Champions League ​វិញ ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​២​ឆ្នាំ​ជាប់​គ្នា។ ឆ្នាំ​មុន​ចាញ់​ក្រុម Real Madrid ​ខណៈ​ដែល​ឆ្នាំ​នេះ​វិញ ​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម Spurs ​នៅ​យប់​ថ្ងៃ​ស្អែក​នេះ។

ការ​ដឹក​នាំ​ក្រុម​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​លោក​ Tom Werner ​ប្រធាន​ក្លឹប Liverpool ​បាន​បញ្ជាក់​ថា​លោក Klopp ​នឹង​អាច​ដឹក​នាំ​ក្រុម​ហង្ស​ក្រហម​បាន​រហូត ​ប្រសិន​បើ​លោក​ចង់​ដឹក​នាំ។ ​លោក​ Tom ​បាន​បញ្ជាក់​ទៀត​ថា​ការ​ដឹក​នាំ​របស់​បុរស​សញ្ជាតិ​អាល្លឺម៉ង់​នេះ គឺ​សក្ដិសម​ជាមួយ​ក្រុម Liverpool ​ដូច្នេះ​ថ្នាក់​ដឹក​នាំ​ចង់​ឃើញ​លោក​ដឹក​នាំ​ក្រុម​បន្ដ​ទៀត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT