• ក្ដៅ​ៗ Inter Milan ​តែងតាំង​លោក Conte ​ធ្វើ​ជា​អ្នក​ចាត់ការ​ថ្មី​

    ក្លឹប Inter Milan ​បាន​ប្រកាស​តែងតាំង​លោក Conte ​ធ្វើ​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ខ្លួន​ហើយ ​នៅ​មុន​នេះ​បន្តិច។

    ​លោក Conte ​ត្រូវ​បាន​ក្លឹប Chelsea ​បណ្ដេញចេញ​ពី​តំណែង​កាល​ពី​រដូវ​កាល​មុន ​ហើយ​លោក​បាន​ចំណាយ​ពេល​១​រដូវ​កាល​ដោយ​មិន​ទទួល​ការងារ​ថ្មី​ឡើយ។ នៅ​ថ្ងៃ​នេះ ​ក្លឹប Inter Milan ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​នេះ ​នឹង​មក​ដឹក​នាំ​ក្រុម​នេះ​ជំនួស​លោក Luciano Spalletti ​ដែល​ប្រកាស​ចែក​ផ្លូវ​ម្សិលមិញ​នេះ​ហើយ។

    ក្នុង​ការ​ចុះ​កុងត្រា​ដឹក​នាំ​ក្រុម​នេះ​ដែរ លោក Conte ​បាន​និយាយ​ថា​នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​របស់​លោក ក្នុង​ការ​ដឹក​នាំ​ក្រុម​នៅ​អ៊ីតាលី។ ​លោក​ជ្រើសរើស​ក្រុម​នេះ ក៏​ព្រោះ​តែ​ជឿ​ជាក់​លើ​ថ្នាក់​ដឹក​នាំ ​និង​មហិច្ឆតា​របស់​ក្រុម​សម្រាប់​រដូវ​កាលថ្មី​ខាង​មុខ​ផង​ដែរ៕ប្រភព៖ inter.it

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT