• Griezmann ​មិន​មែន​គោលដៅ Barcelona ​ចង់​បាន​ខ្លាំង​ទេ​



    ខ្សែ​ប្រយុទ្ធ Antoine Griezmann ​បាន​ប្រកាស​ចេញ​ពី​ក្រុម Atletico Madrid ​ហើយ​នៅ​រដូវ​ក្ដៅ​នេះ ​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី ​ហើយ​ក្លឹប​នោះ​ត្រូវ​បាន​គេ​ដឹង​ថា FC Barcelona ។

    យ៉ាងណាមិញ ​បើ​យោង​តាម Marca ​បាន​ចុះ​ផ្សាយ​ថា​លោក Josep Bartomeu ​ប្រធាន​ក្លឹប​អ្នក​មាន​បុណ្យ​មិន​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​នាំ​យក​កីឡាករ​បារាំង​នេះ​ឡើយ ​បើ​ទោះ​ជា​រូបគេ​ចង់​មក​លេង​ឱ្យ Barcelona ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ ការ​មិន​ចាប់​អារម្មណ៍​នេះ គឺ​ដោយសារ​តែ​តម្លៃ​ខ្លួន​របស់​គេ ​មាន​ដល់​ជាង​១០០​លាន​ផោន​ឯ​ណោះ ខណៈ​ដែល​តម្លៃ​ពលកម្ម​វិញ​នោះ គឺ​កាន់​តែ​ខ្ពស់​ថែម​ទៀត អាច​ដល់​១៧​លាន​ផោន​ក្នុង​១​ឆ្នាំ​ឯ​ណោះ។

    តាំង​ពី​ឆ្នាំ​មុន​មក​ហើយ ​ដែល​ក្រុម Barcelona ​មាន​ដំណឹង​ថា​ចង់​បាន Griezmann ​នេះ ប៉ុន្តែ​កាល​គ្រា​នោះ​តម្លៃ​ខ្លួន​ចរចា​គ្នា​មិន​ត្រូវ​ទើប​ការ​ផ្ទេរ​មិន​អាច​កើត​មាន​ឡើង។ ខណៈ​ដែល​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​សាមី​ខ្លួន​កីឡាករ​បារាំង​ជា​អ្នក​ប្រកាស​ចេញ​ពី AT Madrid ​ហើយ ដូច្នេះ​បើ​មិន​ទៅ​ក្រុម​អ្នក​មាន​បុណ្យ​ទេ ក៏​រូបគេ​នឹង​ចាកចេញ​ពី​អេស្ប៉ាញ​ដែរ។ នៅ​អង់គ្លេស​មាន​ក្រុម​១​ដែល​ចាប់​អារម្មណ៍​លើ​រូបគេ គឺ Manchester United ៕ប្រភព៖ Dailymail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT