Luiz៖”ក្រៅ​ពី Messi/Ronaldo ​មាន​តែ​ម្នាក់​នេះ​ទេ​សក្តិសម​ជំនួស Hazard នៅ Chelsea”

បន្ទាប់​ពី Chelsea លើក​ពាន​រង្វាន់ Europa League ជា​ផ្លូវការ ​កីឡាករ Eden Hazard ក៏​បាន​ប្រកាស​លា​អ្នក​គាំទ្រ​របស់​ខ្លួន ​បន្ទាប់​ពី​រង​ចចាមអារ៉ាម​ឥត​ឈប់ឈរ​នៅ​ចុង​រដូវ​កាល ២០១៨/១៩។

តាម​ការ​មើល​ឃើញ​របស់ David Luiz ដែល​ជា​មិត្ត​រួម​ទ្រនំ​នៅ​តោខៀ​បាន​សម្លឹង​ឃើញ​ពី​បេក្ខភាព សំខាន់​ម្នាក់​ក្នុង​ក្រុម ដែល​អាច​ជំនួស​តំណែង​របស់ Hazard បាន។ លោក​ឆ្លើយតប​ថា៖ “តាម​ពិត​គឺ​មាន​តែ Messi ឬ Ronaldo ប៉ុន្តែ​យើង​ក៏​មាន​អ្នក​ដែល​អាច​ជំនួស Hazard បាន នោះ​គឺ Callum Hudson-Odoi ដែល​គេ​លេង​បាន​ល្អ ​ត្បិត​អី​គេ​ចាប់​ផ្តើម​មិន​បាន​ល្អ​ដោយ​សារ​បញ្ហារបូស តែ​នេះ​ជា​ពេល​ល្អ​សម្រាប់​គេ​ក្នុង​ការ​ពង្រឹង​ត្រលប់​មក​វិញ”។

Luiz បន្ថែម៖ “យ៉ាងណាមិញ​សម្រាប់ Hazard ​ប្រសិន​គាត់​ទៅ ខ្ញុំ​មាន​តែ​ជូនពរ​ឲ្យ​គាត់​ជោគជ័យ​បំផុត​ទៅ​ថ្ងៃ​មុខ ព្រោះ​គាត់​ជា​កីឡាករ​អស្ចារ្យ​មួយ​រូប ដោយ​ខ្ញុំ​ក៏​រីករាយ​ជាមួយ​គាត់​ណាស់​ដែរ”។

បញ្ជាក់​ថា​សាមី​ខ្លួន​ផ្ទាល់ Hudson-Odoi កន្លង​មក​ក៏​ធ្លាប់​បាន​គេ​រាយការណ៍​ថា​យុវជន​រូប​នេះ​ក៏​ចង់​គ្រង​អាវ​លេខ ១០ ជំនួស Hazard ដូច​គ្នា ហើយ​ហាក់​ពុំ​មាន​ការ​ប្រកែក​ឬ​តវ៉ា​ពី​បណ្តា​អ្នក​គាំទ្រ​នោះ​ឡើយ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT