Ramos ​ប្រកាស​ចង់​នៅ Real Madrid ​ដល់​ចូល​និវត្តន៍​

ខ្សែ​ការពារ Sergio Ramos ​បាន​បញ្ជាក់​ច្បាស់​ថា​ខ្លួន​មិន​ចង់​ចេញ​ទៅ​ណា​ចោល​ក្រុម Real Madrid ​ឡើយ ដោយ​មាន​ក្ដី​ស្រមៃ​ចូល​និវត្តន៍​នៅ​ក្លឹប​នេះ​តែ​ម្ដង។

ប្រធាន​ក្លឹប Perez ​កាល​ពី​សប្ដាហ៍​មុន​បញ្ជាក់​ថា Ramos ​ចង់​ចាកចេញ​ពី Real Madrid ​ហើយ ​ដោយ​មាន​ក្លឹប​នៅ​ចិន​បាន​ស្នើ​រូបគេ​ទៅ​លេង​នៅ​ទី​នោះ។ ដោយ​ឡែក​នៅ​ពេល​នេះ សាមី​ខ្លួន​បែរ​ជា​ច្រាន​ចោល​រឿង​ទាំង​អស់​នោះ​ទៅ​វិញ។ ​ប្រធាន​ក្រុម​រូប​នេះ ​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​នៅ​តែ​ជា​កីឡាករ​ក្រុម​អធិរាជ​ស​ដដែល ​ហើយ​ក៏​ចង់​ចូល​និវត្តន៍​នៅ​ក្លឹប​នេះ​ផង​ដែរ។

Ramos ​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​តាំង​ពី​ឆ្នាំ ២០០៥។ ក្នុង​នាម​ជា​ខ្សែ​ការពារ​កណ្ដាល ​រូបគេ​លេង​បាន​៤១៩​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​៥៩​គ្រាប់​ ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT