ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបម៉ាឡេស៊ី PKNS បញ្ចប់កិច្ចសន្យា

សមាជិកជម្រេីសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានសម្រេចបញ្ចប់កុងត្រាជាមួយក្លឹបម៉ាឡេស៊ី PKNS ហេីយ បន្ទាប់ពីបង្ហាញទម្រង់លេងពុំសូវលេចធ្លោនាពាក់កណ្តាលរដូវកាល២០១៩នេះ។

អំឡុងពេលទីផ្សារដោះដូរ PKNS សម្រេចស្វែងរកជម្រេីសថ្មី ដោយចាកចេញពី CV11។ តាមការអោយដឹងពីសារពត៌មានមួយរបស់ម៉ាឡេស៊ីថាពួកគេចង់បានកូនកាត់ថៃមកជំនួសកូតាអាស៊ាននេះ។

នេះជាការបញ្ចប់កុងត្រាលេីកទី២របស់ CV11 នៅម៉ាឡេស៊ី បន្ទាប់ពីរដូវកាលមុនគេមិនបានកុងត្រាថ្មីជាមួយ Pahang ឡេីយ។ពត៌មានលម្អិតបន្ថែម CST-Sports នឹងជម្រាបជូននាពេលក្រោយ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT