Juventus សម្លឹង​ឃើញ​កូន​ក្រុម​ជើង​ឯក CDR ​មក​ជួស​តំណែង Joao Cancelo

ត្បិត​មិន​ទាន់​រក​ឃើញ​អ្នកចាត់ការ​ច្បាស់លាស់​មួយ​រូប ប៉ុន្តែ​សម្រាប់​ក្លឹប Juventus ​ត្រូវ​បាន​គេ​រាយការណ៍​ហើយ​ស្រេច​ថា​កំពុង​ពិចារណា​ក្នុង​ការ​នាំ​យក​តារា​ឆ្នើម Cristiano Piccini របស់​ក្លឹប Valencia មក​ចូលរួម​នា​រដូវ​កាល​ក្រោយ។

ការ​ចរចា​នេះ​ទំនង​ជា​ត្រូវ​ចាយ​លុយ​ប្រមាណ ២០ លាន​អឺរ៉ូ​សម្រាប់​ការ​ថ្ពក់​យក​កីឡាករ​ក្រុម​ជើង​ឯក​ពាន Copa del Rey ប៉ុន្តែ​ក៏​មិន​បាន​ធ្វើ​ឲ្យ​សេះ​បង្កង់​ខាតបង់​នោះ​ដែរ ព្រោះ​តាម​សារព័ត៌មាន Tuttosport ក៏​សង្កត់​ធ្ងន់​ថា​ក្លឹប Juve ប្រហែល​ជា​ត្រូវរ៉ូវ​ក្នុង​ការ​ផ្ទេរ​ចេញ Joao Cancelo នៅ​តម្លៃ​ខ្លួន ៦០ លាន​អឺរ៉ូ​ឲ្យ​ទៅ​ក្លឹប​អ្នក​មាន​ Manchester City។

គួរ​បញ្ជាក់​ថា Valencia បាន​យក​ឈ្នះ​លើ Barcelona នៅ​លទ្ធផល ២-១ ជាប់​ប្រវត្តិសាស្ត្រ​ក្នុង​ការ​លើក​ពាន Copa del Rey ​និង​ជា​ក្រុម​មាន​ចំនួន​ប្រកួត​ច្រើន​បំផុត​លំដាប់​ទី ២ ​នា​រដូវ​កាល ២០១៨/១៩។ ប្រភព៖ AllFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT