ក្តៅ! Inter Milan ​ប្រកាស​ចែក​ផ្លូវ​ជាមួយ​លោក Spalletti ហើយ

ដំណឹង​ផ្លូវការ​មួយ​បាន​ចុះ​ផ្សាយ​មុន​នេះ​បន្តិច ដោយ​អ្នកចាត់ការ​លោក Luciano Spalletti នឹង​បញ្ចប់​តំណែង​របស់​ខ្លួន​នៅ​ក្លឹប Inter Milan នា​បញ្ចប់​រដូវ​កាល ២០១៨/១៩ នេះ ​ក្រោយ​ចំណាយ​ពេល​រយៈ​ពេល ២ ឆ្នាំ​ជាមួយ​ក្លឹប​នៅ​ក្របខ័ណ្ឌ Serie A។

អ្នក​ត្រូវ​មក​ជំនួស​តំណែង​នេះ​បន្ទាប់ ពុំ​ទាន់​មាន​ការ​បង្ហើប​ជាក់លាក់​នៅ​ឡើយ តែ​តាម​ដឹង​គឺ​ភាគរយ​ខ្ពស់​នឹង​ធ្លាក់​ដល់​លោក Antonio Conte ដែល​ទំនេរ​ជើង​ចោល ចាប់​តាំង​ពី​ចាកចេញ​ពី Chelsea កាល​ពី​រដូវ​កាល​ ២០១៧/១៨។

បញ្ជាក់​ថា Inter បាន​ឈោង​យក​បាន​កៅអី Top 4 នៅ Serie A ​ដែល​ស្រោចស្រង់​ឲ្យ​ខ្លួន​បន្ត​មាន​ឱកាស​ចូលរួម​ការ​ប្រកួត UEFA Champions League រដូវ​កាល​ក្រោយ ត្បិត​រដូវ​កាល​ចាស់​ធ្វើ​មិន​សូវ​បាន​ល្អ​ក្តី។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT