Pedro ​ក្លាយ​ជា​កីឡាករ​ដំបូង​ឈ្នះ​ពាន World Cup , European Championship , Premier League , Champions League ​និង Europa League ​

Pedro ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដែល​អាច​ឈ្នះ​ពាន​រង្វាន់ World Cup , European Championship , Premier League , Champions League ​និង Europa League ​។

សមត្ថភាព​អាច​មិន​ត្រូវ​ក្នុង​ការ​យក​ទៅ​ប្រៀប​ជាមួយ Lionel Messi ​និង Cristiano Ronaldo ​បាន ​ប៉ុន្តែ Pedro ​ក៏​អាច​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​វិស័យ​បាល់ទាត់​បាន​ដែរ។ កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ ​បាន​ឈ្នះ​ពាន​រង្វាន់ World Cup ​និង European Championship ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ ខណៈ​ដែល​កាល​នៅ​ក្រុម Barcelona ​បាន​ឈ្នះ Champions League , La Liga ​និង​មក Chelsea ​បាន​ឈ្នះ Premier League ​និង Europa League ​ទៀត។

ពាន​រង្វាន់​ទាំង​អស់​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ Pedro ​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ដែល​អាច​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​ទាំង​អស់​ខាង​លើ​នេះ​បាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT