Emery ៖ Arsenal ​មិន​បាន​លេង UCL ​នឹង​ប៉ះ​ពាល់​ដល់​ការ​ទិញ​កីឡាករ​សំខាន់​ៗ

លោក​ Unai Emery ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​បញ្ជាក់​ថា​ការ​មិន​បាន​លេង​ពាន​រង្វាន់ UEFA Champions League ​នា​រដូវ​កាល​ក្រោយ ​នឹង​មាន​ឥទ្ធិពល​សម្រាប់​ការ​ទិញ​ដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​នេះ​។

ក្រុម Arsenal ​បាន​បាត់​ឱកាស​លេង​នៅ UCL ​ហើយ ក្រោយ​ពី​ចាញ់​យប់មិញ។ ​កត្តា​មិន​បាន​លេង​នៅ​ពាន​ធំ​នៅ​អឺរ៉ុប​នេះ ​អាច​នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​ទិញ​ដូរ​កីឡាករ​របស់​កាំភ្លើង​ធំ ព្រោះ​កីឡាករ​ល្អ​ៗ​បច្ចុប្បន្ន​មាន​បំណង​ធំ​ក្នុង​ការ​លេង​នៅ Champions League ​នេះ។

អ្នក​ចាត់ការ Emery ​ក៏​បាន​មើល​ឃើញ​ចំណុច​នេះ​ដែរ។ លោក​បាន​និយាយ​ដូច្នេះ​ថា​៖ “​មាន​កីឡាករ​ជា​ច្រើន​ចង់​លេង​នៅ​ទី​នេះ Arsenal ​ជា​ក្លឹប​ធំ​មួយ។ ការ​មិន​បាន​លេង​នៅ UCL ​គឺ​ជា​រឿង​ធ្វើ​ឱ្យ​ក្រុម​ពិបាក​ចិត្ត ​មិន​ដល់​គោលដៅ ​ហើយ​គម្រោង​ទិញ​កីឡាករ​ល្អ​ៗ​មួយ​ចំនួន​ក៏​អាច​ប៉ះ​ពាល់​ផង​ដែរ។ ប៉ុន្តែ Arsenal ​ជា​ក្រុម​ធំ​មួយ ​យើង​រំពឹង​ថា​រដូវ​កាល​ក្រោយ ​នឹង​អាច​ស្វែង​រក​ភាព​ជោគជ័យ​មក​វិញ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT