Hazard ​ថា​យប់មិញ ជា​ប្រកួត​ចុង​ក្រោយ​របស់​គេ​ឱ្យ Chelsea ​ហើយ​

ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ​បាន​បញ្ជាក់​ថា​ប្រកួត​យប់មិញ​នេះ គឺ​ជា​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​ឱ្យ​ក្រុម Chelsea ​ហើយ ព្រោះ​រូបគេ​នឹង​ចាកចេញ​ទៅ​ក្លឹប​ថ្មី​ក្នុង​ពេល​ក៏​ខ្លី​ខាង​មុខ​នេះ។

Hazard ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Chelsea ​ឈ្នះ ​Arsenal ​៤-១។ ​ទម្រង់​លេង​ល្អ​ប្រកួត​ចុង​ក្រោយ​នេះ ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សោកស្ដាយ​ខ្លាំង​សម្រាប់​កីឡាករ​បែលហ្សិក​នេះ​ដែរ។ ​អ្នក​កាសែត​បាន​សួរ​បញ្ជាក់​ឱ្យ​ច្បាស់​នៅ​ចប់​ការ​ប្រកួត​ម្ដង​ទៀត ​ប៉ុន្តែ​លទ្ធផល​គឺ Hazard ​នៅ​តែ​ថា​ខ្លួន​នឹង​ចាកចេញ​ដដែល​សម្រាប់​រដូវ​ក្ដៅ​នេះ។

ក្លឹប​ដែល​អាច​នឹង​ត្រូវ​យក​បាន Hazard ​នោះ ​គឺ Real Madrid ​ដែល​មាន​ដំណឹង​ថា​ចរចា​គ្នា​ត្រូវ​អស់​ហើយ។ ​Hazard ​នឹង​ផ្លាស់​ទៅ​ក្នុង​តម្លៃ​១១៥​លាន​ផោន ​កុងត្រា​៤​ឆ្នាំ ​អម​ជាមួយ​ប្រាក់​តម្លៃ​ពលកម្ម​រហូត​ដល់​៤​សែន​ផោន​ឯ​ណោះ​ក្នុង​១​សប្ដាហ៍៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT