Sarri៖ “ខ្ញុំ​បាន​ដឹង​យូរ​ហើយ ថា Hazard គេ​ចង់​ចាកចេញ​ពី​ក្លឹប”

Chelsea បាន​បំបាក់​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​លទ្ធផល ៤-១ បន្ទាប់​ពី Olivier Giroud និង Pedro លេង​មួយ​គ្រាប់ ​មុន​ពេល Hazard បំបែក​ ២ គ្រាប់​ម្នាក់​ឯង។ ជ័យជម្នះ​នៃ​ការ​ការពារ​ជើង​ឯក Europa League រដូវ​កាល ២០១៨/១៩ ក៏​ជា​ប្រវត្តិសាស្រ្ត​លើក​ទី ២ ចារ​ឈ្មោះ​សម្រាប់​ក្លឹប​តោ​ខៀវ Chelsea ផង​ដែរ។

 យ៉ាងណាមិញ​ក្រោយ​បិទ​ការ​ប្រកួត Hazard បាន​ព្រលយ​ពាក្យ​លា​ជាមួយ​សារព័ត៌មាន BT Sport៖ “ខ្ញុំ​គិត​ថា​នេះ​ជា​ពេល​ត្រូវ​លា​គ្នា​ហើយ”។ នេះ​ជា​សារ​ឆ្លើយតប​ទៅ​នឹង​ចចាមអារ៉ាម​ដែល​ Real Madrid បាន​នឹង​កំពុង​ដុតដៃដុតជើង​បញ្ចប់​ការ​ចរចា​កិច្ច​ព្រមព្រៀង​ជាមួយ​កីឡាករ​បែលហ្សិក​យ៉ង​តក់ក្រហល់។

តាម​រយៈ​អ្នកចាត់ការ​លោក Maurizio Sarri បាន​ផ្តល់​បទសម្ភាសន៍​ក្រោយ​បិទ​ការ​ប្រកួត​នេះ​ដូច​គ្នា ដោយ​លោក​បង្ហើប​ថា៖ “អ្នក​ដឹង​ហើយ​ថា Hazard គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ តែ​អ្នក​ត្រូវ​ចំណាយ​ពេល ២ ទៅ ៣ ខែ​ដើម្បី​យល់​ពី​គេ​ច្បាស់ ពោល​គឺ​គាត់​អស្ចារ្យ​មែនទែន”។

លោក​បន្ត៖ “ខ្ញុំ​ដឹង ខ្ញុំ​បាន​ដឹង​ហើយ​ថា Hazard ចង់​ចាកចេញ តែ​រាល់​ការ​និយាយ​របស់​ខ្ញុំ​នៅ​សន្និសីទ​សារព័ត៌មាន​ទាំង​អស់ គឺ​ខ្ញុំ​ចង់​គោរព​លើ​ការ​សម្រេច​ចិត្ត​របស់​គាត់ តែ​នេះ​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​និយាយ​ជាមួយ​ក្លឹប​ហើយ”។ ប្រភព៖ FoxSportAsia​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT