Rashford ទស្សន៍ទាយ​ទុក​មុន ពីរ​ក្រុម​ដែល​ត្រូវ​ឈ្នះ​ពាន UCL និង UEL រដូវ​កាល​នេះ

ត្បិត​ Manchester united ពុំ​មាន​ឱកាស​ចូលរួម​ការ​ប្រកួត​ Champions League រដូវ​កាល​ក្រោយ ប៉ុន្តែ​សម្រាប់​កីឡាករ Marcus Rashford ថ្មីៗ​នេះ​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ជុំវិញ​លទ្ធផល​ទស្សន៍ទាយ​ទុក​ជា​មុន ​ពី​ក្រុម​ដែល​ត្រូវ​ឈ្នះ UCL និង UEL ដែល​នឹង​បញ្ចប់​ត្រឹម​សប្តាហ៍​នេះ។

ថ្លែង​ប្រាប់​សារព័ត៌មាន TalkSport យុវជន​ឆ្នើម​របស់​ក្លឹប​បិសាច​ក្រហម​រូប​នេះ​និយាយ​ថា៖ “ខ្ញុំ​សង្ឃឹម​ថា​ Tottenham នឹង​ឈ្នះ​វា [UCL] ប៉ុន្តែ​តាម​ពិត​ទៅ​ក្រុម​ទាំង​ពីរ​កន្លង​មក​បាន​ខំ​ខ្លាំង​ណាស់​មក​ហើយ បែប​នេះ​មិន​ថា​ក្រុម​ណា​ឈ្នះ​ក៏​សក្តិសម​ដែរ”។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​បន្ថែម៖ “ខ្ញុំ​នឹង​យក Chelsea ព្រោះ​តែ Eden Hazard គាត់​អាច​ធ្វើ​បាន​គ្រប់​យ៉ាង​ក្នុង​ការ​ប្រកួត​នោះ”។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT