Salah ចង់​បាន​អតីត​មិត្ត​រួម​ក្រុម​រូប​នេះ មក​លេង​អម​ជើង​នៅ Liverpool

Mohamed salah បាន​បញ្ជាក់​ដោយ​ត្រង់ៗ​ថា​ខ្លួន​ពិត​ជា​មាន​គំនិត​ចង់​ឃើញ​អតីត​មិត្ត​រួម​ទ្រនំ​ចាស់​នៅ Roma គឺ​កីឡាករ Daniele De Rossi មក​ចូលរួម​ជាមួយ​ខ្លួន​នៅ Liverpool នៃ​ក្របខ័ណ្ឌ Premier League។

ខ្សែ​បម្រើ​ De Rossi កន្លង​ទៅ​ទើប​តែ​បញ្ចប់​ការ​ប្រកួត​លើក​ចុង​ក្រោយ​ឲ្យ​ក្លឹប ក្រោយ​ពេល​ខកខាន​បន្ត​កុងត្រា​ថ្មី​ជាមួយ Roma ដោយ​សព្វថ្ងៃ​កំពុង​ឈរ​ជើង​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។

ជុំវិញ​រឿងរ៉ាវ​នេះ Salah បាន​បង្ហើប​ថា៖ “អនាគត​របស់​គាត់​មក​ចូលរួម​នៅ Premier League? វា​ពិត​ជា​អស្ចារ្យ​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​អាច​ទៅ​រួច​ឬ​អត់”។

ខ្សែ​ប្រយុទ្ធ​ហង្ស​បន្ត៖ “ខ្ញុំ​ពិត​ជា​រីករាយ​សម្រាប់​ការ​លេង​ជាមួយ​គាត់​ម្តង​ទៀត ព្រោះ​គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់”។ ប្រភព៖ AllFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT