Cristiano Ronaldo បានក្លាយជាកីឡាករដំបូងរកបាន៣គ្រាប់ម្នាក់ឯងក្នុងប្រកួតបើកឆាកព្រឹត្តិការណ៍ធំបំផុត FIFA World Cup 2018 នេះ។
ព័រទុយហ្គាល់បានត្រឹមស្មើ ៣-៣ ជាមួយក្រុមខ្លាំងអេស្ប៉ាញ ក្នុងការប្រកួតក្នុងពូលដំបូងរបស់ពួកគេ។ យ៉ាងណាមិញ ៣គ្រាប់របស់ព័រទុយហ្គាល់ សុទ្ធតែធ្វើបានដោយកីឡាករ Ronaldo ដោយឡែក៣គ្រាប់របស់អេស្ប៉ាញវិញធ្វើបានដោយ Costa ២គ្រាប់និង Nacho ១គ្រាប់។
និយាយពី៣គ្រាប់របស់កំពូលកីឡាករលើលោកយប់មិញនេះ គឺធ្វើបានដោយប៉េណាល់ទី១គ្រាប់ ស៊ុត១គ្រាប់និងទាត់បាល់ពិន័យហ្វ្រីឃីក១គ្រាប់។ រូបគេបានក្លាយជាកីឡាករដំបូងដែលអាចធ្វើបាន៣គ្រាប់ម្នាក់ឯងនេះនារដូវកាលនេះ។ ដោយឡែកសម្រាប់ការរកបាន Hat-trick នេះដែរ គឺជាលើកទី៥១ហើយសម្រាប់កីឡាករលេងនៅក្លឹប Real Madrid ក្នុងអាជីពរបស់ខ្លួន៕ប្រភព៖ DailyMail