ពត៌មានត្រូវដឹង ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League យប់នេះ

ក្រុមរួមលីគអង់គ្លេសទាំងពីរគឺ Chelsea និង Arsenal នឹងត្រូវបើកសមរភូមិដណ្តើមជើងឯកពានរង្វាន់ធំបំផុតទី២នៅអឺរ៉ុប Uefa Europa League ​​នាយប់​ថ្ងៃ​​ពុធ ទី ២៩ ខែ ឧសភា វេលា​ម៉ោង​២​រំលង​អាធ្រាត្រ នៅ​​ទីក្រុង Baku ប្រទេស Azerbaijan ក្នុង​កីឡដ្ឋាន Baku Olympic Stadium ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៦៩ ៨៧០​នាក់។

នៅមុនប្រកួតនេះ CTS-Sports សូមជម្រាបជូននៅរឿងរ៉ាវគួរចាប់អារម្មណ៍មួយចំនួន៖

Chelsea មានប្រៀបជាង Arsenal

តោខៀវឆែលស៊ីបានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះក្នុងពានរង្វាន់នេះ ដោយបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រដោយមិនរបូតពិន្ទុមួយប្រកួតណាសោះ។ ចាប់ផ្តើមពីក្នុងពូលជាមួយ PAOK, Vidi និង BATE ក្រុមលោក Maurizio Sarri ឈ្នះ៥និងស្មើ១។ នៅវគ្គចាញ់ធ្លាក់ តោខៀវ បន្តទម្លាក់ Malmo, Dinamo Kiev, Slavia Prague និង Eintracht Frankfurt ។ ចំពោះ Arsenal វិញ នៅក្នុងពូលគេឈ្នះ៥ស្មើ១ដូចគ្នា ប៉ុន្តែដល់វគ្គចាគ់ធ្លាក់គេបានចាញ់ BATE ១-០ ជើងទី១ តែសំណាងល្អបានវាយបកយកឈ្នះវិញ ៣-០ នៅជើងទី២។ ក្រោយមកពួកគេបន្តចាញ់ Rennes ៣-១ ជើងទី១ ហើយរង់ចាំវាយបកវិញ ៣-០ ដើម្បីឈ្នះគ្រាប់បាល់ទាំង២ជើង ៤-៣។ យ៉ាងណាក្តី តាំងពីវគ្គ៨ក្រុមមក ពួកគេធ្វើបានល្អវិញដោយទម្លាក់ Napoli និង Valencia។

ស្ថិតិកីឡាករ

Chelsea នឹងលេងដោយគ្មាន  Ruben Loftus-Cheek, Antonio Rudiger និង Callum Hudson-Odoi។ ដូច្នេះ N’Golo Kante ទំនងគ្រូដាក់ឲ្យលេងទាំងមិនទាន់ជាសះស្បើយ។ ចំណែក Arsenal នឹងអវត្តមានតែ Aaron Ramsey, Hector Bellerin, Rob Holding ។ Henrikh Mkhitaryan មិនអាចធ្វើដំណើរទៅជាមួយក្រុមដោយសារបញ្ហានយោបាយ។

កៅអី Champions League នឹងដាក់សម្ពាធដល់ Arsenal 

ក្រុមលោក Unai Emery ត្រូវតែឈ្នះពាននេះដាច់ខាតដើម្បីមានឪកាសលេងពាន Uefa Champions League នៅរដូវកាលក្រោយ។ សម្រាប់ Chelsea គេដឹងតែបានលេងស្វ័យប្រវត្តិហើយ បន្ទាប់ពីរក្សាចំណាត់ថ្នាក់ Top 4 បាននៅ Premier League។

ជម្រើស១១នាក់អាចជា៖

Chelsea

អ្នកចាំទី៖ Kepa Arrizabalaga
ខ្សែការពារ៖ Rudiger, Alonso, David Luiz, Azpilicueta
ខ្សែបម្រើ៖ Jorginho, Barkley, Jorginho
ខ្សែប្រយុទ្ធ៖ Hazard, Giroud, Willian

Arsenal

អ្នកចាំទី៖ Petr Cech
ខ្សែការពារ៖ Sokratis, Kolasinac, Lichtsteiner, Monreal
ខ្សែបម្រើ៖ Ozil, Torreira, Khaka
ខ្សែប្រយុទ្ធ៖ Aubameyang, Iwobi, Lacazette

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT