Hazard ៖ ​មិន​លេង​ឱ្យ​ក្រុម​នៅ​អង់គ្លេស ​ក្រៅ​ពី Chelsea ​ឡើយ​

ខ្សែ​បម្រើ​ Eden Hazard ​ត្រៀម​ចាកចេញ​ពី​ក្រុម​តោ​ខៀវ Chelsea ​ក្រោយ​ពី​ចប់​ភារកិច្ច​នៅ UEFA Europa League ​នា​យប់​នេះ​ហើយ។

Hazard ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Real Madrid ​ហើយ ដែល​ជា​ក្រុម​រូបគេ​ស្រលាញ់​ពេញ​ចិត្ត​តាំង​ពី​តូច​មក។ ការ​សម្រេច​ចិត្ត​ចាកចេញ​ទៅ​នេះ​ដែរ ​កីឡាករ​បែលហ្សិក​បាន​បង្ហើប​ថា​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​មាន​ក្រុម​នៅ​អង់គ្លេស​ជា​ច្រើន​ចង់​បាន​រូបគេ​ដែរ ប៉ុន្តែ​ខ្លួន​មិន​ទៅ​ឡើយ ព្រោះ​ក្រៅ​ពី​ក្រុម Chelsea ​មួយ គឺ​ខ្លួន​មិន​លេង​ឱ្យ​ក្រុម​នៅ​អង់គ្លេស​ណា​ផ្សេង​ទៀត​ទេ។

កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ ​បាន​បញ្ជាក់​ទៀត​ថា​ខ្លួន​ចង់​ឈ្នះ​ពាន​រង្វាន់​សម្រាប់​រដូវ​កាល​នេះ​ជាមួយ Chelsea ​មុន​ការ​ចាកចេញ។ សម្រាប់​ប្រកួត​ទល់​ក្រុម Arsenal ​នៅ​រាត្រី​នេះ ​Hazard ​មិន​ចង់​រក​គ្រាប់​បាល់​បាន​ឬ​មិន​បាន​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​ចង់​ឃើញ​ក្រុម​ឈ្នះ​ពាន​រង្វាន់ Europa League ​តែ​ម្ដង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT