Neymar ​រង​របួស​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ជម្រើស​ជាតិ​ប្រេស៊ីល​

ខ្សែ​ប្រយុទ្ធ Neymar ​មាន​បញ្ហា​ជង្គង់​របស់​ខ្លួន​ទៀត​ហើយ ​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ត្រៀម​លេង​ពាន​រង្វាន់ Copa America ។

កីឡាករ​ក្រុម PSG ​ខាង​លើ​បាន​បាន​ដើរ​ចេញ​ពី​ទីលាន​ហ្វឹកហាត់ ក្រោយ​ពី​ឈឺ​ជង្គង់​ខាង​លើ​ឆ្វេង​របស់​គេ។ ក្រុម​គ្រូ​ពេទ្យ​កំពុង​ពិនិត្យ​មើល​យ៉ាង​ម៉ត់ចត់​ចំពោះ​បញ្ហា​នេះ ​ខ្លាច​ក្រែង​បង្ក​ជា​រឿង​ធ្ងន់ធ្ងរ​កើត​ឡើង។ គេ​មិន​ទាន់​ប្រាកដ​ចិត្ត​ថា​របួស​នេះ​ធ្ងន់ធ្ងរ​ឬ​យ៉ាង​ណា​ឡើយ ​ប្រសិន​បើ​គ្រូ​ពេទ្យ​មើល​ឃើញ​ថា​ជង្គង់​នេះ​មាន​បញ្ហា​ខ្លាំង ​គឺ​រូបគេ​អាច​នឹង​ត្រូវ​ដក​ចេញ​ពី​ជម្រើស​ជាតិ​ប្រេស៊ីល​ផង។

Neymar ​មួយ​រយៈ​នេះ​មិន​សូវ​ជា​សំណាង​ប៉ុន្មាន​ឡើយ។ ជាក់​ស្ដែង ​រូបគេ​ទើប​តែ​ត្រូវ​លោក Tite ​ដក​បេក្ខភាព​ប្រធាន​ក្រុម​ប្រេស៊ីល​ចេញ ដោយ​តែងតាំង​ខ្សែ​ការពារ Dani Alves ​ជំនួស​វិញ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT