Klopp ​ថា Liverpool ​នេះ​ជា​ក្រុម​ល្អ​បំផុត​ដែល​ខ្លួន​ធ្លាប់​ដឹក​នាំ​

លោក Jurgen Klopp ​យល់​ឃើញ​ថា​ក្រុម Liverpool ​នេះ​ជា​ក្រុម​ល្អ​បំផុត ​ដែល​លោក​បាន​ដឹក​នាំ​ក្នុង​អាជីព​ជា​អ្នក​ចាត់ការ​នេះ។

Klopp ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម Liverpool ​តតាំង​ជាមួយ​ក្រុម Spurs ​នា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់​ថ្ងៃ​ទី១ ខែ​មិថុនា នៅ​ទីក្រុង​ម៉ាឌ្រីដ។ នេះ​ជា​លើក​ទី​២​ហើយ​ក្នុង​២​រដូវ​កាល​មក​នេះ ​ដែល​លោក Klopp ​អាច​នាំ​ក្រុម​ហង្ស​ក្រហម​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ​នៅ UCL ។

មុន​ការ​ប្រកួត​នោះ​ចាប់​ផ្ដើម ​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ​បាន​និយាយ​ដែរ​ថា​៖ “នេះ​ជា​ក្រុម​ល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បាន​ដឹក​នាំ។ ឆ្នាំ​មុន​យើង​បរាជ័យ​នៅ​ក្រុង​គៀវ ​ហើយ​ឆ្នាំ​នេះ​យើង​ចង់​លើក​ពាន​នៅ​ទីក្រុង​ម៉ាឌ្រីដ​វិញ​។ ក្រុម​របស់​យើង​ជា​ក្រុម​ដែល​ល្អ​ទាំង​សមត្ថភាព​និង​ចរិត ​ហើយ​នេះ​ជា​អ្វី​ដែល​បាល់ទាត់​ត្រូវ​ការ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT