រឿងរ៉ាវ​ចាក់ស្រេះ ៣ កំពុង​ជ្រួលច្របល់​ខ្លាំង​នៅ​ក្លឹប FC Barcelona

ក្រោយ​ការ​ទម្លាក់​ក្រោម​ថ្វី​ជើង​ Liverpool នៅ Champions League និង​ការ​របូត​ពាន​រង្វាន់ Copa del Rey ក្រោយ​ត្រូវ Valencia យក​ឈ្នះ​បាន​នោះ ក្លឹប FC Barcelona ហាក់​កំពុង​ជួប​បញ្ហា​ផ្ទៃ​ក្នុង​ដែល​កំពុង​ប្រញាប់ប្រញាល​ដោះស្រាយ​ជា​បន្ទាន់។

ក្នុង​នោះ​មាន​រឿង ៣ ដែល​ត្រូវ​បាន​គេ​ជជែក​ឥត​ដាច់ស្រេច ដោយ​មួយ​គឺ​ទាក់ទិន​នឹង​អនាគត​របស់​លោក Ernesto Valverde។ ដោយ​តាម​របាយការណ៍​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​កំណត់​ថា​នៅ​សល់​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ ក្លឹប​នឹង​ប្រកាស​ពី​ការ​ចែក​ផ្លូវ​ជាមួយ​អ្នកចាត់ការ​កាន់​ឆ្នាំ​រូប​នេះ​ហើយ។


រឿង​ទី​ពីរ​គឺ​ទាក់ទិន​នឹង​អ្នក​ដែល​ត្រូវ​មក​ជំនួស ដោយ​ភាគរយ​ខ្ពស់​បំផុត​ធ្លាក់​ទៅ​លើ​គ្រូ​ជម្រើស​ជាតិ​បែលហ្សិល​គឺ​លោក Roberto Martinez ​ដែល​ត្រៀម​មក​ជួស​កៅអី​របស់​អ្នកចាត់ការ​វ័យ ៥៥ ឆ្នាំ [Valverde]។

មួយ​ផ្សេង​ទៀត​ស្រប​ពេល​ដែល​លោក Roberto កំពុង​ឆ្ពោះ​លើ​វិថី​មក​ក្លាយ​ជា​អ្នកចាត់ការ​ពេញ​សិទ្ធ ក្រឡេក​ទៅ​មើល​សារព័ត៌មាន RAC1 ក៏​បាន​សង្កត់​ធ្ងន់​ថា​ក្រុម​កាតាឡាន់​ក៏​ស្វាត់ស្វែង​ហៅ Neymar ត្រលប់​មក​ជួយ​ក្រុម​វិញ​ផង​ដែរ ជា​ថ្នូរ​នៃ​ការ​វ៉ៃ​ចេញ Ousmane Dembele ជាមួយ​ការ​បង្រ្គប់​ថវិកា​មួយ​ចំនួន។ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT