ខ្សែបម្រើឆ្នើមរបស់ក្លឹប AS Monaco គឺកីឡាករ Youri Tielemans សព្វថ្ងៃកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Leicester City នៃក្របខ័ណ្ឌ Premier League ប៉ុន្តែទៅថ្ងៃខាងមុខរូបគេចង់ផ្លាស់មកចូលរួមពេញសិទ្ធនៅអង់គ្លេស ប៉ុន្តែជាមួយទ្រនំយក្ស Manchester City។
កីឡាករវ័យ ២២ ឆ្នាំរូបនេះ បានបង្ហាញខ្លួន ១៣ លើកឲ្យក្លឹប Leicester ដោយរកបាន ៣ គ្រាប់និង Assist ៥ លើករួចមកហើយ។ យោងតាមសារព័ត៌មាន Metro បានឲ្យដឹងថា Tielemans មានបំណងចង់ទៅចូលរួមនៅ City ជាងសំណើររបស់ United ព្រោះដោយសារហេតុផលចង់បានលេងនៅ Champions League រដូវកាលក្រោយ។
រំឭកថាក្រុមរបស់លោក Pep Guardiola បានឈ្នះជើងឯក Premier League រដូវកាលនេះ ស្របពេល United បានត្រឹមចូលរួមនៅ Europa League ក្រោយធ្លាក់ដល់លេខ ៦ ក្នុងតារាង។ ចំពោះតម្លៃរបស់ Tielemans អាចនឹងថ្លៃដល់ ៤០ លានផោន ប្រសិនចង់ឲ្យការចរចាសម្រេចទៅបាន។ ប្រភព៖ FoxSportAsia