Ramos ​ត្រូវ Perez ​ស្ដី​បន្ទោស ទើប​ចង់​ចាកចេញ​ពី Real Madrid ​

ខ្សែ​ការពារ​ Sergio Ramos ​ត្រូវ​ប្រធាន​ក្លឹប Perez ​ស្ដី​បន្ទោស​រឿង​ក្រុម Real Madrid ​ចាញ់ Ajax ​ទើប​ធ្វើ​ឱ្យ​រូបគេ​អន់​ចិត្ត ​និង​សម្រេច​ចង់​ចាកចេញ​ពី​ក្រុម​នេះ​តែ​ម្ដង។

Ramos ​បាន​ប្រកាស​ចាកចេញ​ពី​អេស្ប៉ាញ ​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី ​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ថ្មី ​ក្រោយ​ពី​ចំណាយ​ពេល​ជាមួយ Real Madrid ​តាំង​ពី​ឆ្នាំ​២០០៥​មក។ ការ​ប្រកាស​ចាកចេញ​នេះ​ដែរ ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ តួយ៉ាង​ដូចជា Manchester United , PSG ​ជា​ដើម។

ចំពោះ​ការ​ចង់​ចាកចេញ​ទៅ​នេះ​ដែរ ​គឺ​កើត​ឡើង​ក្រោយ​ពី​ក្រុម Real Madrid ​ប្រកួត​ចាញ់ Ajax ​នៅ​ពាន​រង្វាន់ UEFA Champions League ​។ ​លោក Perez ​ប្រធាន​ក្លឹប​អធិរាជ​ស ​បាន​ស្ដី​បន្ទោស​ខ្លាំង​ចំពោះ Ramos ​ដែល​ជា​ប្រធាន​ក្រុម ​សម្រាប់​លទ្ធផល​ធ្លាក់​ចេញ​នេះ។ រឿង​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​កីឡាករ​អេស្ប៉ាញ​នេះ ​សម្រេច​ចិត្ត​ចាកចេញ​ទៅ​រក​ក្លឹប​ថ្មី​ទៀត។

Ramos ​បាន​ជួយ​ក្រុម Real Madrid ​ឈ្នះ​ពាន​ជា​ច្រើន​ដូចជា La Liga ​៤​ដង Copa del Rey ​២​ដង ​និង UEFA Champions League ​បាន​៤​ដង។ អតីត​កីឡាករ​លេង​នៅ​ក្លឹប Sevilla ​រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ចង់​ផ្លាស់​ទៅ​លេង​នៅ​លីគ​កំពូល​ចិន​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT