Jack Grealish ​ប្រាប់​ហេតុផល​ពាក់​ស្បែក​ជើង​កញ្ចាស់​យប់មិញ​

កីឡាករ​ឆ្នើម Jack Grealish ​បាន​ជួយ​ក្រុម Aston Villa ​ឈ្នះ Derby County ​២-១ ​បាន​កៅអី​ឡើង​ទៅ​លេង​នៅ Premier League ​រដូវ​កាល​ក្រោយ​ហើយ។

ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ គេ​ឃើញ Jack ​​បាន​ពាក់​ស្បែក​ជើង​កញ្ចាស់​របស់​ខ្លួន ​ដែល​មើល​ទៅ​សឹង​តែ​ដាច់​អស់​ទៅ​ហើយ។ សម្រាប់​ហេតុផល​ដែល​ធ្វើ​ឱ្យ​កីឡាករ​វ័យ​២៣​ឆ្នាំ​ពាក់​ស្បែក​ជើង​ចាស់​នេះ ​ត្រូវ​បាន​សាមី​ខ្លួន​ប្រាប់​ថា​ជា​ស្បែក​ជើង​នាំ​សំណាង។

ប្រធាន​ក្រុម Aston Villa ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ “​នេះ​ជា​ស្បែក​ជើង​ដែល​ខ្ញុំ​គិត​ថា​នាំ​សំណាង​ដល់​ខ្ញុំ។ វា​ជា​ស្បែក​ជើង​ដែល​ជួយ​ក្រុម​រក​គ្រាប់​បាល់​បាន ​ពេល​ជា​សះស្បើយ​ពី​របួស​វិញ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​បាន​ទុក​វា ​និង​យក​មក​ពាក់​នៅ​ថ្ងៃ​ពិសេស​នេះ”។

Villa ​ខកខាន​លេង​នៅ​លីគ​កំពូល​៣​ឆ្នាំ​មក​ហើយ។ រដូវ​កាល​ក្រោយ ជា​រដូវ​កាល​ថ្មី​សម្រាប់​ពួកគេ ​ក្នុង​ការ​ប្រជែង​នៅ​លីគ​កំពូល​វិញ ​អម​ជាមួយ​ប្រាក់​ក្នុង​ដៃ​១៧០​លាន​ផោន សម្រាប់​ធ្វើ​ការ​ទិញដូរ​កីឡាករ​ថ្មី៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT