Neymar ​ទារ ​Real Madrid ​១,២​លាន​ផោន​១​សប្ដាហ៍ ទើប​ព្រម​ទៅ​

ក្រុម Real Madrid ​ត្រូវ​ចំណាយ​១,២​លាន​ផោន​ក្នុង​១​សប្ដាហ៍ ​ទើប​អាច​នាំ​យក​ខ្សែ​ប្រយុទ្ធ Neymar ​មក​លេង​នៅ​អេស្ប៉ាញ​វិញ​បាន​។

កីឡាករ​ប្រេស៊ីល​រូប​នេះ ​ផ្លាស់​ទៅ​លេង​នៅ PSG កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ​ក្នុង​តម្លៃ​ខ្លួន​១៩៨​លាន​ផោន។ លេង​នៅ​ទឹក​ដី​បារាំង​នេះ ​Neymar ​ហាក់​មិន​សប្បាយ​ឡើយ ​ព្រោះ​មិន​អាច​ជួយ​ក្រុម​ជោគជ័យ​នៅ UEFA Champions League ​បាន ​ហើយ​ក៏​មិន​ឈ្នះ​ពាន​រង្វាន់​កិត្តិយស​ធំ​អ្វី​ដែរ។ កត្តា​នេះ​ហើយ ទើប​បាន​ជា​រូបគេ​ចង់​ចាកចេញ​នា​រដូវ​ក្ដៅ​នេះ។

ក្រុម​ដែល​កំពុង​ចង់​បាន Neymar ​ជាង​គេ គឺ​ក្រុម Real Madrid ​។ ពួកគេ​បាន​ចរចា​យក​អតីត​កីឡាករ Barcelona ​នេះ​ច្រើន​ដង​មក​ហើយ ​ប៉ុន្តែ​មិន​អាច​យក​បាន ព្រោះ​ក្រុម PSG ​បាន​ដាក់​តម្លៃ​ខ្ពស់​ខ្លាំង​ពេក។ នៅ​ពេល​នេះ​ក៏​មាន​ដំណឹង​មក​ទៀត​ថា ​Neymar ​ឯ​ណោះ ​ចង់​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ណាស់ ទើប​ព្រម​ផ្លាស់​ទៅ Real Madrid ។ ប្រាក់​ឈ្នួល​ដែល​រូបគេ​ទាម​ទារ​នោះ​គឺ​រហូត​ដល់​១,២​លាន​ផោន​ក្នុង​១​សប្ដាហ៍​ឯ​ណោះ៕ប្រភព៖  Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT