អបអរ Aston Villa ​បាន​ឡើង​ទៅ​លេង​ Premier League ​វិញ​ហើយ​

ក្រុម Aston Villa ​បាន​ឡើង​ទៅ​លេង​នៅ​លីគ​កំពូល English Premier League ​វិញ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Derby County ​ក្នុង​លទ្ធផល ​២-១ ​ក្នុង​ការ​ប្រកួត Play off ​ចុង​ក្រោយ​យប់មិញ​។

ការ​ប្រកួត​នេះ​ពិត​ជា​ជក់​ចិត្ត​មែនទែន។ ជាក់​ស្ដែង ​ក្រុម​ទាំង​ពីរ​នេះ​គឺ​ដឹក​នាំ​ដោយ​អតីត​កីឡាករ​របស់​ក្រុម Chelsea ​និង​ជា​មិត្ត​ល្អ​នឹង​គ្នា​ថែម​ទៀត។ យ៉ាងណាមិញ Villa ​ហាក់​មាន​ប្រៀប​ជាង​បន្តិច​ហើយ ព្រោះ​ថា​ប៉ះ​គ្នា​២​លើក​កន្លង​មក​នៅ​រដូវ​កាល​នេះ គឺ​ពួកគេ​ឈ្នះ​ក្រុម Derby ​ទាំង​ពីរ​តែ​ម្ដង។ រហូត​ដល់​ការ​ប្រកួត​បញ្ចប់​៩០​នាទី ​ក្រុម Villa ​នៅ​តែ​បន្ដ​ភាព​ខ្លាំង ដោយ​អាច​យក​ឈ្នះ​បាន​ក្នុង​លទ្ធផល ​២-១ ​ដដែល។

ជ័យជម្នះ​យប់មិញ​នេះ​មាន​ប្រាក់​រង្វាន់​ដល់​១៧០​លាន​ផោន​ឯ​ណោះ។ ពោល​គឺ​ក្រុម​ដែល​ឡើង​មក​លេង​នៅ​លីគ​កំពូល​អង់គ្លេស ​នឹង​ទទួល​បាន​ប្រាក់​១៧០​លាន​ផោន​ដើម្បី​រៀប​ចំ​ក្រុម​ប្រកួត​ប្រជែង​ក្នុង​ក្របខណ្ឌ​ល្អ​បំផុត​លើ​លោក​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT