• ​[ផ្លូវការ] Felipe ​ប្រកាស​ចែក​ផ្លូវ​ជាមួយ Porto ខណៈ​ទ្រនំ​ថ្មី​នឹង​ផ្លាស់​ទៅ…

    តាម​រយៈ​ការ​បង្ហោះ​ផ្សាយ​លើ​បណ្តាញ​សង្គម កីឡាករ Felipe Monteiro បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​ក្លឹប FC Porto ជា​ផ្លូវការ​ហើយ។ នៅ​លើ Instagram កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​សរសេរ​ថា៖ “ជាមួយ​ការ​រស់នៅ​នៅ Porto អស់​រយៈ​ពេល ៣ ឆ្នាំ ខ្ញុំ​នឹង​ចងចាំ​ទីនេះ​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ”។

    លោក​បន្ត​ថា៖ “គ្មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ពី​ទំហំ​នៃ​ការ​អភិវឌ្ឍ​ខ្លួន​របស់​ខ្ញុំ ​ដោយ​ខ្ញុំ​ត្រឹម​ជូនពរ​ដល់​អ្នក​ដែល​បន្ត​នៅ​ឲ្យ​មាន​សំណាង​ល្អ​ទៅ​ថ្ងៃ​មុខ ​ដោយ​ខ្ញុំ​នៅ​តែ​ចងចាំ​អ្នក​គាំទ្រ​រាល់​គ្នា, អរគុណ Porto!”។

    រំឭក​ថា​តាម​សារព័ត៌មាន Marca ​កីឡាករ Felipe នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ​ទ្រនំ​ថ្មី​នៃ​ក្លឹប Atletico Madrid នា​រដូវ​កាល​ក្រោយ ជាមួយ​តម្លៃ​ខ្លួន​ប្រមាណ ២៥ លាន​អឺរ៉ូ។ ប្រភព៖ BeSoccer

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT