[ផ្លូវការ] រក​បាន​សំឡេង​ឆ្នោត​ខ្ពស់​ជាង​គេ​ពី​អ្នក​គាំទ្រ លើ​កីឡាករ​ល្អ​ដាច់​គេ​នៅ Premier League

តាម​រយៈ​សារ​បោះឆ្នោត​ពី​អ្នក​គាំទ្រ​ផ្លូវការ​មួយ បាន​កំណត់​ឃើញ​ថា Eden Hazard ត្រូវ​ជាប់​ឈ្មោះ​ជា​កីឡាករ​ដែល​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ Premier League។

កីឡាករ​បែលហ្សិក​រូប​នេះ​ទទួល​បាន​សំឡេង​គាំទ្រ​ប្រមាណ ៣៤ ភាគរយ ដែល​យក​ឈ្នះ​លើ​កីឡាករ​ឆ្នើម Bernardo Silva, Sergio Aguero, Raheem Sterling របស់ Man City និង Virgil van Dijk/Sadio Mane របស់​ក្លឹប​ហង្ស​ក្រហម Liverpool។

Hazard ជា​តារា​ឆ្នើម​មួយ​រូប​ដែល​បំបែក​បាន ១៦ គ្រាប់​សរុប ស្រប​ពេល​ការ​ចែក​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​ធ្វើ​បាន ១៥ លើក ដែល​បូក​បញ្ចូល​គ្នា​ជា​តួ​លេខ​នៃ​ចំណែក​រក​គ្រាប់​បាល់​ខ្ពស់​ដាច់​គេ​នៅ Premier League រដូវ​កាល ២០១៨/១៩។

គួរ​បញ្ជាក់​ថា PFA Fans’ Player of the Year ខុស​ពី​ពាន​រង្វាន់ PFA Players’ Player of the Year ព្រោះ​មួយ​ជា​ការ​បោះឆ្នោត​ពី​សំណាក់​កីឡាករ​អាជីព​និង​មួយ​ទៀត​បោះឆ្នោត​ពី​សំណាក់​អ្នក​គាំទ្រ​ផ្លូវការ។ ប្រភព: AllFootball

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT