• អ្នកគាំទ្របន្តរឹះគន់ចំពោះជម្រើសជាតិកម្ពុជាដែលប្រមូលផ្តុំរយៈពេលខ្លី

    មតិរួមពីអ្នកគាំទ្របាល់ទាត់ជាតិ នៅតែបន្តរឹះគន់ចាស់ដៃចំពោះការពន្យាពេលប្រមូលផ្តុំក្រុមជម្រើសជាតិ ស្របពេលដែលពាក្យចចាមអារ៉ាមថា វានឹងកើតឡើងត្រឹម៣ថ្ងៃមុនប្រកួតប៉ុណ្ណោះ។

    កម្ពុជា នឹងទទួលភ្ញៀវ ប៉ាគីស្ថាន ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោកដ៏សំខាន់នាថ្ងៃទី០៦ ខែមិថុនានេះ នៅភហុកីឡដ្ឋានជាតិ។ ទោះជាសល់ពេលត្រឹម១០ថ្ងៃក្តី ក៏គេពុំទាន់ដឹងសូម្បីសមាសភាពថា កីឡាករណាខ្លះនឹងត្រូវបានកោះហៅ។ ក្នុងនោះមានតែការលក់សំបុត្រ ខណៈទូរទស្សន៍ផ្សាយផ្ទាល់ក៏មិនទាន់ដឹង។

    សូមមើលមតិរបស់អ្នកគាំទ្រ៖

     

    បើតាមកាលវិភាគបច្ចុប្បន្នលីគកំពូលកម្ពុជា នឹងបន្តដំណើរដល់សប្តាហ៍ក្រោយ ដូច្នេះភាគរយខ្ពស់ដែលក្រុមគោព្រៃនឹងបន្តពន្យាពេលប្រមូលផ្តុំដល់៣ថ្ងៃចុងក្រោយពិតមែន។ យ៉ាងណាក្តី អ្នកគាំទ្រមួយចំនួនក៏បង្ហាញពីការតាំងគាំទ្រខ្ពស់ ថាក្រុមជម្រើសជាតិកម្ពុជានឹងធ្វើបានល្អ។

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT