​១​ប្រកួត​រវាង Aston Villa ​និង Derby ​យប់​នេះ ​មាន​តម្លៃ​១៧០​លាន​ផោន​

ការ​ប្រកួត​វគ្គ Play off ​ចុង​ក្រោយ​នៅ Championship ​ស្វែង​រក​ក្រុម​ទៅ Premier League ​នឹង​ត្រូវ​ចាប់​ផ្ដើម​យប់​នេះ​ហើយ ​រវាង​ក្រុម Aston Villa ជាមួយ​ក្រុម Derby Coutry ​វេលា​ម៉ោង​៩​យប់​នេះ។

Aston Villa ​បាន​បាត់​មុខ​ពី​លីគ​កំពូល​អង់គ្លេស​៣​ឆ្នាំ​មក​ហើយ ស្រប​ពេល​ក្រុម Derby ​វិញ​ក៏​ធ្លាក់​ចេញ​ពី​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស​ច្រើន​ឆ្នាំ​មក​ហើយ។ ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ចង់​ឡើង​ទៅ​លើ​ទាំង​អស់​គ្នា ​ខណៈ​ដែល​ប្រាក់​រង្វាន់​ក្រុម​ដែល​បាន​ឡើង​ទៅ​លីគ​កំពូល​នេះ​វិញ ​មាន​រហូត​ដល់​ទៅ​១៧០​លាន​ផោន​ឯ​ណោះ។

សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​ថ្នាក់​ដឹក​នាំ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ជា​អតីត​មិត្ត​រួម​ក្រុម​នៅ Chelsea ​ដូច​គ្នា។ ដោយ Aston Villa ​មាន John Terry ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក ​ខណៈ​ដែល​ខាង Derby ​វិញ​មាន Frank Lampard ​ជា​គ្រូ​បង្វឹក។ សម្រាប់​ការ​ជួប​គ្នា​នា​រដូវ​កាល​នេះ​២​លើក​កន្លង​មក គឺ​ក្រុម Aston Villa ​ឈ្នះ​ទាំង​ពីរ​លើក។ ដូច្នេះ​ហើយ​ចាំ​មើល​ការ​ប្រកួត​នៅ​យប់​នេះ ​ថា​តើ​ក្រុម​ណា​នឹង​បាន​ឱកាស​ឡើង​លេង​លីគ​កំពូល ​ជាមួយ​ប្រាក់​រង្វាន់​ដល់​១៧០​លាន​ផោន៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT