PSG កំពុងពិចារណានាំយក Milner ពីក្រុម Liverpool ទៅពង្រឹងតំបន់ស្លាបរបស់ខ្លួនហើយ ក្រោយពីកីឡាកររូបនេះអស់កុងត្រានៅហង្សក្រហមហើយ។
Milner អាចនឹងបង្ហាញខ្លួនក្នុងប្រកួតចុងក្រោយរបស់គេឱ្យក្រុម Liverpool ហើយទល់ក្រុម Spurs នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ។ ប្រសិនបើមិនមានកុងត្រាបន្ដទេ អតីតកីឡាករ Manchester City នេះអាចនឹងដើរចេញដោយ Free ហើយ។ បច្ចុប្បន្ននេះ មានក្លឹប១កំពុងតាមដានរូបគេ គឺ PSG ហើយបើចរចាតម្លៃពលកម្មត្រូវគ្នា នោះក្លឹបអ្នកមាននៅបារាំង នឹងចុះកុងត្រាយកតែម្ដង។
បុរសវ័យ៣៣ឆ្នាំខាងលើនេះ ចូលលេងឱ្យក្រុម Liverpool នៅឆ្នាំ២០១៥ ដោយលេងបាន១២៧ប្រកួត និងរកបាន១៧គ្រាប់ផងដែរ។ កីឡាករសញ្ជាតិអង់គ្លេសនេះ អាចលេងបានទាំងការពារ បម្រើ និងប្រយុទ្ធស្លាបថែមទៀត ដែលធ្លាប់ជួយក្រុមរបស់លោក Klopp បានច្រើនខ្លាំងមែនទែន៕ប្រភព៖ Dailymail

LIVERPOOL, ENGLAND – MARCH 06: James Milner of Liverpool reacts during the UEFA Champions League Round of 16 Second Leg match between Liverpool and FC Porto at Anfield on March 6, 2018 in Liverpool, United Kingdom. (Photo by Shaun Botterill/Getty Images)