Atalanta ​បាន​ឡើង​លេង Champions League ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​នេះ​

ក្រុម Atalanta ​បាន​ឡើង​ទៅ​លេង​ពាន​រង្វាន់ UEFA Champions League ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Sassuolo ​៣-១ ​កាល​ពី​យប់មិញ​នេះ។

លីគ​កំពូល​អ៊ីតាលី ​ទើប​តែ​បិទ​​បញ្ចប់​កាល​ពី​យប់មិញ​នេះ​ទេ។ ​ក្នុង​នោះ​ក្រុម​គេ​ចាប់​អារម្មណ៍​ជាង​គេ​គឺ Atalanta ​ដែល​ពួកគេ​មាន​ឱកាស​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាន​ទៅ​លេង​ពាន​រង្វាន់ Champions League ។ ការ​យក​ឈ្នះ Sassuolo ​៣-១ ​ល្មម​សម្រាប់​ក្រុម​មួយ​ហក់​ឡើង​ទៅ​លេខ​៣ ​បាន​កៅអី​លេង UCL ​ដែរ​សម្រាប់​រដូវ​កាល​ក្រោយ។

 

 

ដូច្នេះ​ក្រុម​ទាំង​៤​ឡើង​លេង UEFA Champions League ​នា​រដូវ​កាល​ក្រោយ គឺ​មាន Juventus, Napoli, Atalanta និង Inter Milan៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT