គ្រូ Chelsea ត្រូវគេដឹងថាព្រមទៅដឹកនាំក្រុម Juventus ហើយ

លោក Sarri ​ត្រូវ​បាន​កាសែត​នៅ​អ៊ីតាលី​ចុះ​ផ្សាយ​ថា​ព្រម​ទៅ​ដឹក​នាំ​ក្រុម Juventus ​នៅ​រដូវ​កាល​ក្រោយ​ហើយ ​ដោយ​ចុះ​កុងត្រា​តម្លៃ​៦​លាន​ផោន​ក្នុង​១​ឆ្នាំ​។

ម្ចាស់​ជើង​ឯក​លីគ​កំពូល​អ៊ីតាលី ​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​របស់​ខ្លួន ​ក្រោយ​ពី​លោក Allegri ​សម្រេច​ចាកចេញ​នៅ​រដូវ​កាល​នេះ។ ក្នុង​នោះ​ដែរ ​បេក្ខភាព​ឈាន​មុខ​គេ​គឺ​លោក Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​នា​ពេល​បច្ចុប្បន្ន​នេះ។ ​បុរស​សញ្ជាតិ​អ៊ីតាលី​នេះ ​កំពុង​រង្គោះរង្គើ​កៅអី ​ក្រោយ​ពី​មាន​ដំណឹង​ថា​តោ​ខៀវ​ចង់​បណ្ដេញ​លោក​ចេញ​ពី​តំណែង​ក្រោយ​ចប់ Europa League ។

នៅ​ថ្ងៃ​នេះ ​ក៏​មាន​ដំណឹង​ថ្មី​មួយ​ទៀត​កើត​ឡើង ពោល​គឺ​លោក Sarri ​នេះ​បាន​ព្រម​ទៅ​ដឹក​នាំ​ក្រុម Juventus ​ហើយ។ លោក​នឹង​ទទួល​បាន​បាន​ប្រាក់​តម្លៃ​ពលកម្ម​៦​លាន​ផោន​ក្នុង​១​ឆ្នាំ ​ជាមួយ​កុងត្រា​ដល់​ទៅ​៣​ឆ្នាំ​ឯ​ណោះ។ ការ​ប្រកាស​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ពាន​រង្វាន់ Europa League ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT