ទោះ​ធ្លាក់​ត្រឹម​វគ្គ ១៦ ​ក្រុម តែ Atletico រំពឹង​កើប​បាន ១២០ លាន​ពី UCL រដូវ​កាល​នេះ

យោង​តាម​សារព័ត៌មាន ‘AS’ បាន​ចុះ​ផ្សាយ​ថា​ក្លឹប Atletico Madrid ​ទំនង​ជា​ទទួល​ប្រាក់​សរុប​ប្រមាណ ១២០ លាន​អឺរ៉ូ ដែល​មួយ​ផ្នែក​ធំ​បាន​មក​ពី​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ។

កីឡដ្ឋាន Wanda Metropolitano ​នឹង​បើក​ទ្វារ​ស្វាគមន៍​ការ​ប្រកួត​រវាង Tottenham និង Liverpool នៅ​ជំនួប​បិទ​វគ្គ Champions League រដូវ​កាល ២០១៨/១៩។ ក្រៅ​ពី​កំណើន​ផ្នែក​សេដ្ឋកិច្ច​ដល់​ក្លឹប​ទាំង​មូល ទៀត​សោត​ទីក្រុង Madrid នៃ​ប្រទេស​អេស្ប៉ាញ ក៏​រំពឹង​កើប​បាន​ចំណូល​ខ្ទង់ ៤៥ ទៅ ៦០ លាន​អឺរ៉ូ​បន្ថែម​ទៀត​ផង​ដែរ។

គួរ​រំឭក​ដែរ​ថា​ Atletico Madrid បាន​តតាំង​នៅ CL រដូវ​កាល ២០១៨/១៩ ត្រឹម​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ត្រូវ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្លឹប Juvenrtus។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT