យោងតាមសារព័ត៌មាន Rai Sport សម្រាប់អ្នកចាត់ការរបស់ក្លឹប Chelsea បច្ចុប្បន្នគឺលោក Maurizio Sarri ក៏កំពុងឈរឈ្មោះជាបេក្ខភាពត្រៀមមកដឹកនាំក្លឹប Juventus នារដូវកាលក្រោយផងដែរ បន្ទាប់ពីលោក Massimiliano Allegri បានប្រកាសចាកចេញកាលពីប៉ុន្មានថ្ងៃមុន។
ប្រភពបានឲ្យដឹងថា Sarri បានណាត់ជួបជាមួយប្រធានផ្នែកកីឡាលោក Fabio Paratici របស់ Juventus រួចស្រេចទៅហើយ ពីគោលបំណងដែលលោកចង់ចុះហត្ថលេខានាំចូលកីឡាករ ៣ រូបរបស់ Napoli។
ប្រសិនជាការចរចាមកដឹកនាំនៅសេះបង្កង់ទទួលបានជោគជ័យ Sarri ចង់យកដូចជាខ្សែការពារកណ្តាល Kalidou Koulibaly, ខ្សែបម្រើកណ្តាល Allan និងខ្សែការពារក្រោយ Faouzi Ghoulam។ ប្រភព៖ AllFootball