រវល់តែ World Cup កុំភ្លេចជំនួបប្រចាំសប្តាហ៍ទី១០ របស់លីគកំពូលកម្ពុជា (រឿងដែលអ្នកគួរស្វែងយល់)

ប្រហែលជាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កំពុងតែស្លុងអារម្មណ៍ទៅនឹងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលកំពុងតែដំណើរការនៅប្រទេរុស្ស៊ី ប៉ុន្តែក្នុងប្រទេសកម្ពុជាវិញ សប្តាហ៍ទី ១០ នៃលីគកំពូលកម្ពុជា ក៏ត្រៀមនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះផងដែរ ។

ជាការជួបគ្នាមួយរវាងក្រុមកំពុងតែឡើងកូដពីរ គឺក្រុមការពារជើងឯកលីគ២រដូវកាលជាប់គ្នា បឹងកេត ត្រូវប៉ះជាមួួយក្រុមចំណូលថ្មី វិសាខា ដែលអុកឡុកលីគកំពូលនាពេលបច្ចុប្បន្ននេះ ។

ក្រុមទាំងពីរនឹងធ្វើការប្រកួតនៅកីឡដ្ឋាន វេស្ទើន ថ្ងៃអាទិត្យ ទី ១៧ ខែ​ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ៣រសៀល ។

អ្វីដែលគេគ្រប់គ្នាចង់ឃើញគឺថា តើវិសាខា អាចបញ្ចប់កំណត់ត្រាមិនបរាជ័យក្នុងរដូវកាលថ្មីរបស់បឹងកេត ( ៩ប្រកួត ) បានដែរឬទេ និងមួយវិញទៀតគឺថា តើបឹងកេតអាចកាច់ធ្មុងរបស់វិសាខា ដែលបានយកឈ្នះក្រុមខ្លាំងនៅក្នុងលីគជាច្រើនរួចមកហើយនោះ បានឬទេ ។

ជ័យជម្នះសម្រាប់វិសាខា នឹងកាត់បន្ថយគម្លាតពិន្ទុពីក្រុមកំពូលតារាង ព្រមទាំងនឹងបំបែកកំណត់ត្រាយកឈ្នះក្រុម Top 4 ក្នុងលីគអំឡុងការបង្ហាញខ្លួនរដូវកាលដំបូងរបស់ខ្លួន ។

មិនត្រឹមតែគូពិសេសនេះមួយទេ ប៉ុន្តែនឹងមានការប្រកួត ៥គូផ្សេងទៀតដូចកាលវិភាគខាងក្រោម៖

  • រវល់តែ World Cup កុំភ្លេចជំនួបប្រចាំសប្តាហ៍ទី១០ របស់លីគកំពូលកម្ពុជា (រឿងដែលអ្នកគួរស្វែងយល់)