Wenger ​អាច​នឹង​ទៅ​ដឹក​នាំ​ក្រុម​នៅ​ជប៉ុន ​Vissel Kobe កុងត្រា​២​ឆ្នាំ​កន្លះ​

ក្រុម ​Vissel Kobe ​របស់​ប្រទេស​ជប៉ុន ​កំពុង​ស្នើ​ឱ្យ​លោក Arsene Wenger ​មក​ដឹក​នាំ​ក្រុម​ហើយ ​ក្រោយ​ពី​លោក​ចាកចេញ​ពី​តំណែង​នេះ​កាល​ពី​រដូវ​កាល​មុន។

បុរស​វ័យ​៦៩​ឆ្នាំ​បាន​ចេញ​ពី​បាល់ទាត់ តាំង​ពី​លា​ឈប់​ពី​ការងារ​អ្នកចាត់ការ​ក្រុម Arsenal ​នៅ​រដូវ​ក្ដៅ​ឆ្នាំ​២០១៨​មក ដោយ​ជំនួស​វិញ​ពី​សំណាក់​លោក Unai Emery ​។ បច្ចុប្បន្ន​នេះ តា​បារាំង​អាច​នឹង​ចូល​ខ្លួន​ដឹក​នាំ​ក្រុម​វិញ​ហើយ ​ក្រោយ​ពី​ក្រុម ​Vissel Kobe ​បាន​ព្យាយាម​ទាក់ទង​លោក​ច្រើន​ដង​មក​នេះ។

លោក Wenger ​ធ្លាប់​ដឹក​នាំ​ក្រុម​នៅ​ជប៉ុន​ម្ដង​មក​ហើយ​គឺ Nagoya Grampus Eight ​ពី​ឆ្នាំ ១៩៩៥​ដល់​១៩៩៦។ ​ប្រភព​បាន​បញ្ជាក់​ថា​ក្លឹប ​Vissel Kobe ​ចង់​នាំ​លោក​ទៅ​ជប៉ុន​ម្ដង​ទៀត ​ដោយ​ផ្ដល់​កុងត្រា​២​ឆ្នាំ​កន្លះ ​និង​បាន​៤​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​ក្នុង​ដឹក​នាំ​ក្រុម​នេះ។ ​Vissel Kobe ​មាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន ​ដូចជា Andres Iniesta , David Villa ​និង Lukas Podolski ​ជា​ដើម៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT