Liverpool ​នឹង​បាន​១០០​លាន​ផោន បើ​ឈ្នះ UEFA Champions League ​

ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​បាន​ប្រាក់​រង្វាន់​១០០​លាន​ផោន ប្រសិន​បើ​ពួកគេ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​នៅ​រដូវ​កាល​នេះ​។

ក្របខណ្ឌ UEFA Champions League ​ជា​ការ​ប្រកួត​បាល់ទាត់​ធំ​ជាង​គេ ​ហើយ​រង្វាន់​វិញ​ក៏​បាន​ច្រើន​ជាង​គេ​ផង​ដែរ។ ជាក់​ស្ដែង​សម្រាប់​រដូវ​កាល​នេះ ​ក្រុម Liverpool ​ប្រសិន​បើ​ឈ្នះ​ពាន ​នឹង​ទទូល​បាន​១០០​លាន​ផោន ប៉ុន្តែ​បើ​ចាញ់​វិញ​បាន​បាន​ត្រឹម​៩៤​លាន​ផោន​ប៉ុណ្ណោះ។ ដោយ​ឡែក​សម្រាប់​ក្រុម Spurs ​វិញ ​ប្រសិន​បើ​ពួកគេ​ឈ្នះ​នឹង​ទទួល​បាន​៩៣​លាន​ផោន ​ហើយ​បើ​ចាញ់​វិញ​បាន​ត្រឹម​៨៩​លាន​ផោន​ទេ។

ការ​សរុប​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​នេះ ​គឺ​គិត​ចាប់​តាំង​ពី​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​មក​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។ បើ​តាម​ទិន្នន័យ​នេះ​បាន​បញ្ជាក់​ថា​ក្រុម​ឈ្នះ​ជើង​ឯក​និង​មិន​ឈ្នះ​ជើង​ឯក​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ខុស​គ្នា​ត្រឹម​តែ​៣,៥​លាន​ផោន​ប៉ុណ្ណោះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT