Liverpool ចាប់អារម្មណ៍ចង់បាន Ramos មកលេងជាមួយ Salah

ក្លឹប Liverpool ​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​យក​ខ្សែ​ការពារ Sergio Ramos ​មក​លេង​នៅ​អង់គ្លេស ​បើ​ទោះ​ជា​រូបគេ​ធ្លាប់​ធ្វើ​ឱ្យ​ហង្ស​ក្រហម​ចុក​ចាប់​កាល​ពី​រដូវ​កាល​មុន​ក៏​ដោយ។

ម្សិលមិញ​នេះ​មាន​ដំណឹង​ថា Ramos ​ចង់​ចាកចេញ​ពី​ក្រុម Real Madrid ហើយ ​ក្រោយ​ពី​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ជាមួយ​ក្លឹប​នេះ​និង​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​មក​។ ការ​ចាកចេញ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្លឹប​ជា​ច្រើន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ ​ដោយ​ក្នុង​នោះ​សូម្បី​តែ Liverpool ​ក៏​មាន​ឈ្មោះ​ដែរ។ ហង្ស​ក្រហម​ចង់​បាន​កីឡាករ​អេស្ប៉ាញ​មក ដើម្បី​លេង​កណ្ដាល​ជាមួយ Van Dijk ​។

យ៉ាងណាមិញ ​រឿង Ramos ​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ Salah ​របួស​នៅ Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ ​អាច​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​ឡើយ​សម្រាប់​កីឡាករ​រូប​នេះ។ មួយ​វិញ​ទៀត Ramos ​ក៏​ធ្លាប់​ឈ្លោះ​ប្រកែក​គ្នា​លើ​បណ្ដាញ​សង្គម​ជាមួយ Dejan Lovren ​ខ្សែ​ការពារ​របស់ Liverpool ​ផង​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT