[ផ្លូវការ] PSG បន្ត​កុងត្រា​ថ្មី​ជាមួយ​អ្នកចាត់ការ Thomas Tuchel ដល់​ឆ្នាំ ២០២១

ក្លឹប​បារាំង Paris Saint-Germain បាន​ប្រកាស​មុន​នេះ​បន្តិច​ថា​ខ្លួន​បាន​ព្រមព្រៀង​ជាមួយ​អ្នកចាត់ការ​ Thomas Tuchel លើ​កិច្ច​បន្ត​កុងត្រា​ថ្មី​ដល់​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២១។

 

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​មក​ចូលរួម​នៅ​ទ្រនំ​ទឹក​ដី​បារាំង​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ ​ក្រោយ​ចាកចេញ​ពី​ក្លឹប​ចាស់ Borussia Dortmund ដែល​បាន​ចាយ​ពេល​ដឹកនាំ​អស់​រយៈ​ពេល ២ ឆ្នាំ។ នា​រដូវ​កាល ២០១៨/១៩ លោក​ក៏​បាន​ដឹកនាំ​ឲ្យ​ PSG ឈ្នះ​ពាន​រង្វាន់ Ligue 1 លើក​ទី ៦ ក្នុង​រយៈ​ពេល ៧ ឆ្នាំ​ចុង​ក្រោយ ប៉ុន្តែ​ខកខាន​នៅ​ការ​ឆ្លង​ផុត​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ Champions League។

បញ្ជាក់​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប លោក Tuchel មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​និង​មាន​មោទនភាព​ជា​ទី​បំផុត​សម្រាប់​ការ​បន្ត​កុងត្រា​ថ្មី​នេះ​ជាមួយ​ក្លឹប Paris Saint-Germain ដោយ​អរគុណ​ដល់​ប្រធាន​និង​ក្លឹប​ទាំង​មូល នូវ​ទំនុកចិត្ត​មក​លើ​ខ្ញុំ​និង​បុគ្គលិក​របស់​ខ្ញុំ”។ ប្រភព៖ 90min

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT