Kovac អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ ទោះ​ដឹក​នាំ​ក្រុម​ឈ្នះ​ពាន​យប់​នេះ​ក៏​ដោយ​

Niko Kovac ​នឹង​ដឹក​នាំ​ក្រុម Bayern Munich ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ DFB Pokal ​ទល់​ក្រុម ​RB Leipzig ​នៅ​យប់​ម៉ោង​១​រំលង​អាធ្រាត្រ​នេះ។បើ​ទោះ​ជា​ដឹក​នាំ​ក្រុម​លើក​ពាន​នៅ​លីគ​កំពូល​អាល្លឺម៉ង់ ​ហើយ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ Cup ​នៅ​យប់​នេះ​ទៀត​មែន ប៉ុន្តែ​លោក Kovac ​នៅ​តែ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ដដែល។

បុរស​ទើប​ចូល​ខ្លួន​ដឹក​នាំ​ក្រុម​បាន​១​រដូវ​កាល​នេះ ​រង​សម្ពាធ​ច្រើន​ពី​កីឡាករ​ផ្ទាល់ ​ហើយ​សឹង​តែ​ត្រូវ​បណ្ដេញ​ចេញ​នៅ​ពាក់​កណ្ដាល​រដូវ​កាល​ទៅ​ហើយ។ តែ​ដោយសារ​លទ្ធផល​ប្រកួត​បាន​ល្អ​គ្រាន់​បើ​វិញ ទើប​រូបគេ​អាច​បន្ដ​នៅ​ទៀត​បាន។

ដូច្នេះ​ហើយ ​បើ​ទោះ​ជា​លោក​ដឹក​នាំ​ក្រុម​ឈ្នះ​ពាន DFB Pokal ​នៅ​យប់​នេះ ក៏​ក្រុម Bayern Munich ​នឹង​ពិចារណា​ពី​អនាគត​គេ​ដែរ។ ក្រុម​យក្ស​អាល្លឺម៉ង់​នេះ ​មាន​គោល​ដៅ​យក​ពាន UEFA Champions League ​ច្រើន​ជាង​ពាន​រង្វាន់​ក្នុង​ស្រុក ដែល​ពួកគេ​លើក​រាល់​ឆ្នាំ​ទៅ​ហើយ​នោះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT