• Real Madrid ​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​អ្នក​ចាំ​ទី Alisson ​ហើយ

    ក្លឹប Real Madrid ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​អ្នក​ចាំ​ទី Alisson ​របស់​ក្រុម Roma ហើយ​ក្នុង​តម្លៃ​ខ្លួន​៥២​លាន​ផោន។

    អេស្ប៉ាញ​បាន​ចាត់​ទុក Alisson ​ជា​គោលដៅ​ទី​១​របស់​ក្លឹប ​ក្នុង​ការ​ទិញ​យក​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ដើម្បី​ជំនួស​តំណែង​របស់​អ្នក​ចាំ​ទី Keylor Navas ។ បើ​យោង​តាម​ប្រភព​នៅ​អេស្ប៉ាញ ​បាន​បញ្ជាក់​ថា​ក្លឹប​អធិរាជ​ស ​បាន​ទៅ​ ជួប​និង​ចរចា​ជាមួយ​សាមី​ខ្លួន​ត្រូវ​គ្នា​អស់​ហើយ ​នៅ​ឡើយ​តែ​ការ​ចរចា​តម្លៃ​ជាមួយ​ក្លឹប Roma ​ប៉ុណ្ណោះ។

    Roma ​ចង់​បាន​ពី Real ​រហូត​ដល់​៧២​លាន​ផោន ​ដើម្បី​ដំណើរ​ការ​នៃ​ការ​ផ្ទេរ​នេះ ​ប៉ុន្តែ​ខាង Real ​វិញ ​មិន​ព្រម​ជាមួយ​តម្លៃ​នេះ​ឡើយ ​ពោល​គឺ​ពួកគេ​ផ្ដល់​ត្រឹម​តែ​៥២​លាន​ផោន​ប៉ុណ្ណោះ ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា។ ​នេះ​គ្រាន់​តែ​ជា​ជំហាន​មួយ​នៃ​ការ​ចរចា​សិន​ទេ ​ត្បិត​អី​កីឡាករ​ផ្ទាល់​ក៏​កំពុង​តែ​លេង​នៅ World Cup ​ជាមួយ​ប្រេស៊ីល​សិន​។

    Real Madrid ​ក្រោយ​ពី​លោក Zidane ចាកចេញ​ទៅ ​ក្រុម​ទាំង​មូល​អាច​នឹង​មាន​ការ​ប្រែប្រួល​ខ្លះ។ ដោយ​ឡែក Bale ​និង Ronaldo ​បាន​និយាយ​ថា​អាច​នឹង​ចាកចេញ​ពី​អេស្ប៉ាញ ​ស្រប​ពេល​ក្លឹប​ផ្ទាល់​ក៏​បាន​ប្រកាស​តែងតាំង​គ្រូ​បង្វឹក​ថ្មី ​ឈ្មោះ​ថា Julen Lopetegui ​ផង​ដែរ៕ប្រភព៖ DailyMail

     

     

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT