Lionel Messi បានចេញមុខនិយាយជាសាធារណៈហើយ ក្រោយពីក្រុមរបស់ខ្លួនចាញ់យ៉ាងអាម៉ាស់ ក្រោមការវាយបករបស់ Liverpool ក្នុងពានរង្វាន់ UEFA Champions League ។
កីឡាករឈ្នះពានរង្វាន់ស្បែកជើងមាសទ្វីបអឺរ៉ុបខាងលើនេះ បាននិយាយដូច្នេះថា៖ “ការប្រកួតរបស់ Liverpool គឺពិតជាពិបាកក្នុងការទទួលយកណាស់ សម្រាប់ខ្ញុំនិងកីឡាករទាំងអស់។ វាពិបាកក្នុងការត្រលប់មកវិញ។ យើងបានលេងការប្រកួតមួយដែលគួរឱ្យខ្លាចបំផុត។ វាកើតឡើង១ឆ្នាំ ហើយ១ឆ្នាំ ដែលជារឿងពិបាកទទួលណាស់”។
ក្រុម FC Barcelona នឹងលេងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey ទល់ក្រុម Valencia នៅម៉ោង២រំលងអាធ្រាត្រនេះ។ ប្រសិនបើឈ្នះពាននេះទៀត វាគឺជាពានទី៣៥របស់ Messi ហើយដែលយកបានឱ្យក្រុមអ្នកមានបុណ្យនេះ៕ប្រភព៖ Dailymail




