ធ្លាយដំណឹង Ramos ចង់ចាកចេញពី Real Madrid ហើយ

មានដំណឹងមកពីអេស្ប៉ាញថាខ្សែការពារ Sergio Ramos ត្រៀមខ្លួនដើម្បីចាកចេញពីក្រុម Real Madrid ហើយនារដូវក្ដៅនេះ។

ក្រុម Real Madrid ឆ្លងកាត់រដូវកាលអាក្រក់បំផុត ដែលពួកគេមិនមានឱកាសប្រជែងពានរង្វាន់ណាមួយសោះ ហើយប្ដូរអ្នកចាត់ការដល់ទៅ៣នាក់ទៅទៀត។ សម្រាប់រដូវកាលថ្មីខាងមុខ លោក Zidane កំពុងមើលកីឡាករថ្មីមកពង្រឹងក្រុម ខណៈដែលកីឡាករចាស់វិញក៏មានអ្នកខ្លះត្រូវចាកចេញផងដែរ។

អ្វីដែលគេភ្ញាក់ផ្អើលបំផុតនោះ នៅថ្ងៃនេះស្រាប់តែមានដំណឹងថាប្រធានក្រុម Sergio Ramos ចង់ចាកចេញពីក្រុមផងដែរ។ ការចង់ចាកចេញនេះ សាមីខ្លួនមិនបានបញ្ជាក់ច្បាស់ឡើយ ប៉ុន្តែបើយោងតាមរដូវកាលមុននោះ រូបគេក៏ចង់ចាកចេញម្ដងមកហើយ ព្រោះចង់ទៅប្រកបអាជីពនៅក្លឹបថ្មី ដើម្បីទទួលបានបទពិសោធថ្មី៕

ប្រភព៖ MARCA

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT