Mourinho: ការបរាជ័យបីលើកក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ពិតជាពិបាកណាស់សម្រាប់ Klopp

លោក Jose Mourinho បានលើកឡើងថា ប្រសឹនបើ Jurgen Klopp ចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ Champions League លើកទីបី Klopp ពិតជាពិបាកប្រឈមណាស់។

ក្រោយពីចាញ់​ Bayern München នៅទឹកដី​ Wembley ខណៈពេលដែលគ្រូបង្វឹករូបនេះដឹកនាំនៅ Borussia Dortmund ក្នុងឆ្នាំ 2013 និងម្ដងទៀត Klopp បានរងបរាជ័យជាលើកទី 2 កាលពីរដូវកាលមុនក្នុងទីក្រុង Kiev ប៉ះនឹង Real Madrid ។

លោក Mourinho បានប្រាប់ទូរទស្សន៍ Sky Sports News ថាប្រសិនបើគ្រូបង្វឹក Jurgen Klopp ឈ្នះលើកនេះវាគឺជាសមិទ្ធផលមិនគួរឱ្យជឿសម្រាប់គាត់។

លោក Mourinho បាននិយាយបន្ថែមថា: “ក្រុម Spurs មិនបានឈ្នះពានរង្វាន់អ្វីនៅឡើងទេនៅរដូវកាលនេះ បើឈ្នះលើកនេះជាលើកដំបូងនឹងអស្ចារ្យបំផុតព្រោះការប្រកួត Champions League គឺជាពានរង្វាន់ដ៏ធំ។

ប្រភព៖ AllFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT