Man City ​ទារ​៩០​លាន​ផោន ទើប​លក់ Sane ​ឱ្យ Bayern Munich

ក្រុម Manchester City ​ទាមទារ​៩០​លាន​ផោន ទើប​ព្រម​លក់​កីឡាករ Leroy Sane ​ឱ្យ​ទៅ​ក្រុម Bayern Munich ​នា​រដូវ​ក្ដៅ​នេះ។

Sane ​ជា​គោលដៅ​សម្រាប់​ក្រុម​ជើង​ឯក Bundesliga ​ទិញ​យក​នា​រដូវ​ក្ដៅ​នេះ ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​របស់​ក្លឹប​តែ​ម្ដង។ លោក​ Uli Hoeness ​ប្រធាន​ក្លឹប Bayern Munich ​បាន​បញ្ជាក់​ថា​ក្រុម​ការងារ​របស់​លោក​កំពុង​ស្វែង​រក​វិធី​ដើម្បី​ទិញ​ឱ្យ​បាន​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​មក​លេង​នៅ​អាល្លឺម៉ង់​វិញ ដើម្បី​ជំនួស​តំណែង Robben ​និង Ribery ។

លោក Uli ​បាន​បញ្ជាក់​ថា​ក្លឹប​មាន​កញ្ចប់​ទឹក​ប្រាក់​ចំណាយ​ច្រើន​បំផុត​លើ​កីឡាករ​ម្នាក់​ត្រឹម​តែ​៨០​លាន​អឺរ៉ូ​ប៉ុណ្ណោះ។ តែ​សម្រាប់ Sane ​នេះ​តម្លៃ​ដែល Man City ​នឹង​លក់​ឱ្យ​នោះ​គឺ​៩០​លាន​ផោន​ដែល​ស្មើ​នឹង​ជាង​១០០​លាន​អឺរ៉ូ។ កត្ដា​នេះ​ហើយ ទើប​ការ​ផ្លាស់​ទៅ​លេង​នៅ​អាល្លឺម៉ង់​របស់ Sane ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​នៅ​ឡើយ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT