Alves ​ចង់​ភ្នាល់​ដាក់​ប៉ម Eiffel Tower ​ថា Neymar ​នឹង​បន្ដ​នៅ PSG ​

ខ្សែ​ការពារ Dani Alves ​ចង់​ភ្នាល់​ដាក់​ប៉ម Eiffel Tower ​ជាមួយ​អ្នក​គាំទ្រ​បារាំង ​ថា​ខ្សែ​ប្រយុទ្ធ Neymar ​នឹង​បន្ដ​លេង​ឱ្យ​ក្រុម PSG ​ទៀត​​នា​រដូវ​កាល​ក្រោយ។

ក្រុម​ Real Madrid ​និង​ Barcelona ​កំពុង​ទាក់ទង​យក​កីឡាករ​ប្រេស៊ីល Neymar ​ត្រលប់​ទៅ​អេស្ប៉ាញ​វិញ ក្រោយ​ពី​រូបគេ​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​នៅ​ប្រទេស​បារាំង។ ​ជាមួយ​នឹង​ការ​ចេញ​ដំណឹង​ច្រើន​ពី​ការ​ចាកចេញ​របស់​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​នេះ​ដែរ ​បាន​ធ្វើ​អោយរាម​ច្បង​របស់​គេ Alves ​និយាយ​វា​មិន​មែន​ជា​រឿង​ពិត​នោះ​ទេ ពោល​គឺ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​បន្ដ​នៅ PSG ​ទៀត។

បុរស​វ័យ​ជ្រេ​និង​ជាប់​ឈ្មោះ​ជា​កីឡាករ​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាង​គេ​លើ​លោក​នេះ ​បាន​ប្រាប់​ទៅ ESPN ​ថា​៖ “តើ​ខ្ញុំ​គួរ​ភ្នាល់​ដាក់​ប៉ម Eiffel ​ទេ? ​ខ្ញុំ​ជឿ​ជាក់​ថា​គាត់​នឹង​បន្ដ​នៅ PSG ​ទៀត។ គាត់​មិន​សប្បាយ​ចិត្ត​ជាមួយ​លទ្ធផល ​គាត់​នឹង​ប្រើ​ពេល​វេលា​ដើម្បី​គិត​ម្ដង​ទៀត ​និង​ធ្វើ​ឱ្យ​បាន​ល្អ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ”៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT