គ្រូ Spurs ​បញ្ជាក់​ថា Kane ​នឹង​បាន​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ​

លោក Mauricio Pochettino ​អ្នក​ចាត់ការ​ក្រុម​ Spurs ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Harry Kane ​នឹង​ជា​ទាន់​ពេល​វេលា​ដើម្បី​លេង​ទល់​ក្រុម Liverpool ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ។

Kane ​អវត្តមាន​ពី​ទីលាន​តាំង​ពី​រង​របួស​សរសៃ​កែង​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ Champions League ​ទល់​ក្រុម Man City ​ម្ល៉េះ។ យ៉ាងណាមិញ រូបគេ​ក៏​បាន​ព្យាយាម​ព្យាបាល​របួស​និង​ប្រឹងប្រែង​ហ្វឹកហាត់​តិច​ៗ​វិញ ​រហូត​អាច​សង្ឃឹម​លេង​បាន​ហើយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម​ខែ​ក្រោយ​នេះ ព្រោះ​បច្ចុប្បន្ន​រូបគេ​បាន​ហ្វឹកហាត់​ជាមួយ​ក្រុម​នៅ​អេស្ប៉ាញ​បាន​ហើយ​។

លោក Mauricio Pochettino ​អ្នក​ចាត់ការ​ក្រុម​ Spurs ​បាន​និយាយ​ដូច្នេះ​ថា​៖ “យើង​សង្ឃឹម​ខ្ពស់​ថា​គាត់​នឹង​លេង​បាន ​មិន​ថា​ប្ដូរ​ចូល​ឬ​លេង​ពី​ដើម​មក​ទេ គឺ​គាត់​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់​យើង។ គាត់​កំពុង​ហ្វឹកហាត់ ​ហើយ​អារម្មណ៍​ក៏​ល្អ​ក្នុង​ការ​ត្រៀម​លេង​ទល់​ក្រុម Liverpool ​ដែរ”៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT