ឈុត សេរីវ៉ាន់ថង នឹងបន្សល់ការចងចាំដ៏ល្អមួយ មុនឃ្លាតឆ្ងាយពីសង្វៀន៣ខែ

ពន្លកគុនខ្មែរវ័យក្មេង ឈុត សេរីវ៉ាន់ថង កំពុងធ្វើឲ្យអ្នកគាំទ្រទន្ទឹងតាមដាននៅប្រកួតចុងក្រោយ ដែលគេត្រូវស្វាគមន៍ម្ចាស់ខ្សែក្រវ៉ាត់ MLC ពីមីយ៉ាន់ម៉ា Antonio Faria នាថ្ងៃទី២៦ ខែឧសភានេះ នៅសង្វៀនឯកភ្នំ។

វ៉ាន់ថង បានប្រកាសរួចហើយថានឹងសម្រាក៣ខែបន្ទាប់ពីការប្រកួតនេះ ដើម្បីដកឃ្លាទៅបង្កើនការសិក្សាដើម្បីត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលគេបានធ្លាក់ម្តងហើយ កាលពីឆ្នាំមុន។ វ៉ាន់ថង និងគ្រួសារ ថែម​ទាំងបដិសេដមិនចូលរួមជាមួយជម្រើសជាតិគុនខ្មែរ ត្រៀមទៅស៊ីហ្គេមដោយមូលហេតុនេះដូចគ្នា។

ចំពោះការប្រកួតវិញ វ៉ាន់ថង និង Antonio ណាត់គ្នាមកវ៉ៃ៥៩គីឡូក្រាម។ ដូច្នេះកូនប្រុសលោក ឈុត សេរី ត្រូវតម្លើងពីគីឡូដើមរបស់ខ្លួន៥៧មកលើ។ យ៉ាងណាក្តី វ៉ាន់ថង នៅតែត្រូវបានគេគិតថា ឈ្នះការប្រកួតនេះ ត្បិតមួយរយៈនេះគេកំពុងឡើងដៃ និងស្របពេលមានអ្នកគាំទ្រច្រើន នៅខេត្តរបស់ខ្លួន។

និយាយពី Antonio Faria វិញ គេទើបតែចាញ់ រឹទ្ធិ ភូលូ ហើយ។ ដូច្នេះទំនងជាគេត្រៀមច្រើនជាងមុន ដើម្បីមកស្តារមុខមាត់។ យ៉ាងណាក្តី កម្រិតសមត្ថភាព ភូលូ និង វ៉ាន់ថង គឺពិតជាឆ្ងាយគ្នាមែនទែន។

ការប្រកួតនេះ ពុំមានផ្សាយផ្ទាល់ឡើយ។ ដូច្នេះជម្រើសមានតែអ្នកគាំទ្រទៅទស្សនាដោយផ្ទាល់នៅសង្វៀនឯកភ្នំ នាទីរួមខេត្តបាត់ដំបង។

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT