ធ្លាយ​តួ​លេខ​ចំណូល បាន​ដឹង​ក្លឹប​នៅ PL កើប​លុយ​បាន​ច្រើន​ជាង​ក្លឹប​នៅ LaLiga ដាច់

របាយការណ៍​ចំណូល​ប្រចាំ​រដូវ​កាល ២០១៨/១៩ នៅ Premier League ត្រូវ​បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​យើង​ឃើញ​ថា​បណ្តា​ក្លឹប​នីមួយៗ​តាំង​ពី​បាត​ដល់​កំពូល​តារាង​សុទ្ធ​សឹង​តែ​រក​បាន​លើស​ពី ១០០ លាន​ផោន លើកលែង​តែ​ក្លឹប Huddersfield មួយ​គត់ ដែល​បាន​ប្រកិត​តួ​លេខ​នោះ។

ក្នុង​នោះ Man City និង Liverpool ដែល​ជា​ក្រុម​ឈ្នះ​ជើង​ឯក​និង​ជើង​ឯក​រង​ទទួល​បាន​ចំណូល​លើស​ពី ១៥០ លាន​ផោន ​ស្រប​ពេល​បណ្តា​ក្រុម​ឯ​ទៀត​នៅ Top 6 មាន​ដូច​ជា Chelsea, Spurs, Arsenal និង Man Utd ​ទទួល​បាន​លើស​ពី ១៤០ លាន​ផោន។

ចំណែក​ឯ Huddersfield Town ដែល​ជា​ក្រុម​បាត​តារាង​បាន​ឈ្នះ​ត្រឹម ៣ ប្រកួត​គត់​ក៏​រក​បាន​ច្រើន​គួរសម​ដល់​ទៅ ៩៦ លាន​ផោន​ឯ​ណោះ។

តួ​លេខ​នេះ​បើ​ធៀប​នឹង​បណ្តា​ក្លឹប​នៅ LaLiga ដូច​ជា Barcelona ទទួល​បាន​ត្រឹម ១៥៤ លាន​អឺរ៉ូ​ដែល​ស្មើ​នឹង ១៣៦ លាន​ផោន ប្រដូច​បាន​ត្រឹម​ក្លឹប​ឈរ​លេខ ៧ នៅ Premier League ​មិន​ខុស​ពី Real Madrid ​ទទួល​បាន​ត្រឹម ១៣០ លាន​ផោន។

ចំណែក​ឯ​ក្លឹប​យក្ស Atletico Madrid ​បាន​ត្រឹម ៩៧ លាន​ផោន ពោល​គឺ​យក​ឈ្នះ​លើ​ក្រុម​បាត​តារាង​នៅ​អង់គ្លេស​តែ​ជាង ៤០០ ០០០ ផោន​តែ​ប៉ុណ្ណោះ។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT